ក្ដៅៗទៀតហើយ!គំនរឈើជាច្រើនដុំនៅមាត់ទន្លេវើនសៃរកមុខឈ្មួញមិនទាន់ឃើញនៅឡើយទេ ខណៈគេសង្ស័យថាឈ្មួញម្ចាស់ឈើជាជនជាតិវៀតណាម.?

ចេញផ្សាយ ថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០

ដោយ: គេហទំព័រកូនខ្មែរ ម្ចាស់ប្រទេស
088.850.45.45
088.487.66.06

(ខេត្តរតនគិរី)៖ សេចក្ដីរាយការណ៍បឋមពី ស្រុកវើនសៃខេត្តរតនគិរី ដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មុននេះបន្តិច នៅមាត់ទន្លេសេសាន ត្រើយម្ខាងក្នុងស្រុកវើនសៃ ខេត្តរតនគីរី គេបានសង្កេតឃើញគំនរឈើ នឹងមានក្បូនដឹកជញ្ជូនឆ្លងមកត្រើយម្ខាងទៀត ដើម្បីដឹកបន្តចូលទៅកាន់ទីរួម ខេត្ត រតនគិរី និងបន្តទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែគេមិនបានស្គាល់ម្ចាស់ឈើនៅឡើយនោះទេ។

ផ្ដើមចេញពីសកម្មភាពទាំងនេះ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុក វើនសៃសបានម្ដែងនូវការរិះគន់ចំៗម្តង ទៅលើការដឹកនាំ នៃរដ្ឋបាលអភិបាល នៃគណៈអភិបាលខេត្ត ហើយពួកគេលើកជាសំណួរមកតាមរយៈសារព័ត៌មានយើងថា តើករណីនេះ ជាការបើកភ្លើងខៀវ ឬជាភាព កម្សោយ របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្ត រតនគិរី.?ខណ:ដែលពលរដ្ឋសង្ស័យថា ឈ្មួញម្ចាស់ឈើជាជនជាតិវៀតណាមទាំងនោះ បន្តសកម្មភាពដឹកឈើចេញពីទឹកដីខ្មែរ ដោយរលូន។

យោងប្រភពព័ត៌មានច្បាស់ការណ៍ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន នៅមុននេះបន្តិចសកម្មភាពជំនួញឈើ លក់ទៅកាន់ ប្រទេស វៀតណាម ចាប់ផ្ដើមកម្រើកឡើងវិញ ជាទ្រង់ទ្រាយធំ ដឹកជញ្ជូនលក់ទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ តើលោក វរសេនីយ៍ទោ កែវ តាយ នាយរងស្ដីទី ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាអ្នកមានអំណាចធំជាងគេក្នុងការបើក ទ្វារឲ្យឈ្មួញ សម្រុកដឹកជញ្ជូនឈើមែនឬ.?
ដើម្បីទទួលបាននូវព័ត៌មានពិត និង សុក្រឹតយុត្តិធម៌ និងបញ្ចៀសនូវការភ័ន្តច្រឡំណាមួយនោះ អង្គភាពសារព័ត៌មានយើង ស្នើសូមឱ្យមានការបកស្រាយ សមស្របពេលសមត្ថកិច្ចពាក់ព័ន្ធ និងអាចទទួលយកបាន ។
ជុំវិញព័ត៌មានខាងលើនេះ បើទោះបីអង្គភាពសារព័ត៌មាន កូនខ្មែរ ម្ចាស់ប្រទេស មិនទាន់អាចសុំការពន្យល់ណាមួយពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្ត រតនគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផងដែរនោះ គិតត្រឹមព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ អង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រងចាំទទួលរាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៍មាន៕ដោយ៖សូ មករា

You might like