(កណ្តាល)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចរង្វង់មូលព្រែកតាមាក់ស្ថិតក្នុងភូមិព្រែកតាម៉ាក់ ឃំុព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ដសណ្ដោងរ៉ឺម៉ក និងរថយន្ដតូយូតា ហាយឡាក់វីហ្គោ បណ្តាលឲ្យរងការខូចខាត់យ៉ាងដំណំ នៅចំណុចទីតាំងខាងលើ។
មូលហេតុបើកជែងគ្នាបង្ករដោយរថយន្ដម៉ាកសណ្តោងរ៉ឺម៉កបើកគាបរថយន្ដម៉ាកតូយូតា ហាយឡាក់វីហ្គោ។
បច្ចុប្បន្នជំនាញផ្នែកចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានចុះមកវាស់វែង និងយករថយន្ដទាំងពីយកទៅរក្សាទុក្ខនៅក្នុងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលរងចាំគូរភាគីសងខាងចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕