សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ឃាត់ខ្លួន​១៧​នាក់​និង​ម៉ូតូ​២១​គ្រឿង​!

(​ខេត្តកំពង់ឆ្នាំង​)៖សមត្ថកិច្ច​នគរបាល​បាន​បង្ក្រាប​ទីតាំង​ជល់​មាន់​ភ្នាល់​ដាក់​លុយ​តាម​អន​ឡាញ​មួយកន្លែង​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​១៧​នាក់​និង​ម៉ូតូ​២១​គ្រឿង​។​ការបង្ក្រាប​ទីតាំង​ល្បែង​នេះ​បានធ្វើ​បានធ្វើ​ឡើង​នៅ​ភូមិ​ពន្លៃ​ឃុំ​ពន្លៃ​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​២​វិច្ឆិកា​២០២០​។​

​លោក​វរសេនីយ៍ទោ​ឈី​វ​ទ្រី​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថាៈ​ការឡោមព័ទ្ធ​បង្ក្រាប​ទីតាំង​នេះ​បាន​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ប្រជលមាន់​តាម​អន​ឡាញ​ភ្នាល់​ដាក់​លុយ​១៧​នាក់​និង​ម៉ូតូ​២១​គ្រឿង​។​ក្នុង​នោះបាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​មានឈ្មោះ ជុំ​.​ថ ហៅ ឡុង​អាយុ​៣៨​ឆ្នាំ​។​
​លោក​វរសេនីយ៍ទោ​ឈី​វ​ទ្រី​បាន​បន្តថាៈ​ក្រោយ​ការសាកសួរ​រួចរាល់​ជនសង្ស័យ​ទាំង​១៧​នាក់​រួម​និង​វត្ថុតាង​ត្រូវ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈបើ​នៅ​មូលដ្ឋាន​ណា​កើតមាន​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មូលដ្ឋាន​នោះ​មេ​ប៉ុស្តិ៍​.​អធិការ​នឹងត្រូវ​ប្រឈម​ដកហូត​មុខតំណែង ៕សហការី

You might like