ឈេីតូចធំកំពង់តែត្រូវវិនាសដោយសារក្រុមឈ្មួញគាងគរពលរដ្ឋកាប់លក់អោយខ្លួន

(ខេត្តកំពង់ធំ) ឈ្មួញកាប់ឈើចម្រុះគ្រប់ប្រភេទ ទាំងតូចទាំងធំ យកធ្វើជាអុសដឹកលក់ ធ្វើអាជីវកម្មជារៀងរាល់ថ្ងៃ ជាពិសេស ឈើដែលកាប់នោះទៀតសោតសុទ្ធសឹងតែជាឈើមិនទាន់គ្រប់អាយុ ដែលជាប្រភេទឈើ ចម្រុះ ជាប្រភពបង្កបវិនាសកម្មព្រៃឈើដ៍ធំ ដែលពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាមួយមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធ មួយចំនួនតូចស្ថិតក្នុងក្រសែភ្នែក លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ និង លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំមិនឃើញមានវិធានការផង ទើបមហាជនដាក់ការសង្ស័យទំនងជាទទួលបានលាភសក្ការៈសើមមាត់សើមករហើយទេមិនដឹង។
មេព្រៃសង្កាត់សណ្ដាន់ និងប៉ូលិសសេដ្ឋកិច្ចមួយចំនួនតូច បានត្រឹមតែចុះទៅកោះខ្យល់ ឲ្យ លោក លីណា ម្ចាស់អាជីវកម្មដឹកអុស ហើយក៏ត្រឡប់ថយក្រោយវិញស្ងាត់តែប៉ុណ្ណោះ?
ករណីឈ្មួញកាប់ដើមឈើចម្រុះគ្រប់ប្រភេទ ទាំងតូចទាំងធំ ធ្វើជាអុសដឹកតាមរយៈរថយន្ដយីឌុបខ្នាតយក្សអ្នកទៅកាន់រាជធានីភ្នំពេញ គឺជា ប្រភពបង្កវិនាសកម្មព្រៃឈើដ៏ធំ.?

ចេញផ្សាយ ថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកាឆ្នាំ២០២០
ដោយ: គេហទំពរ កូនខ្មែរ ម្ចាស់ប្រទេស
សូ មករា

You might like