អរគុណសន្តិភាព វិមានសន្តិភាព វិវាទរឿងដីធ្លីរបស់ក្រុមហ៊ុនចិនមិនលោកផ្កាយ 3 មាស ប៊ុឡី ត្រូវបានបញ្ចប់នៅទីស្ដីការគណៈរដ្ឋមន្ត្រីដោយយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចតេជោ

ភ្នំពេញ៖នៅថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានជួយសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ក្រុមហ៊ុនចិនដែលមានឈ្មោះ TODAY BOKOR Development ជាមួយឯកឧត្តមផ្កាយ៣ មាស ប៊ុនឡី ដោយប្រើយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចតេជោ ។

ក្នុងនោះឯកឧត្តម ដួង តារា ក៍បានស្នើសុំឲ្យវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ចូលមកវិនិយោគនៅកម្ពុជា ហើយត្រូវមានការជឿជាក់លើការដឹកនាំរបស់សម្តេច។

ការដោះស្រាយនេះនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ហើយបានដោះស្រាយបញ្ចប់ដោយទឹកមុខញញឹមទទួលដោយរីករាយទាំងពីរភាគី។

ទីតាំងដីដែលមានទំនាស់នេះគឺ ស្ថិតនៅខេត្តកំពតដែល ក្រុមហ៊ុនចិនបានទិញជិតពេលជិត 2 ឆ្នាំមកហើយមានទំហំដីចាំប្លង់ទន់និងប្លង់រឹងសរុបចំនួន 600 ហិតា រួចហើយក៏ត្រូវបានឯកឧត្តម មាស ប៊ុនឡី យកគ្រឿងចក្រឈូសឆាយ ឯកឧត្តមបានទិញដីនៅក្បែរនោះដែរ កន្លងមកភាគីទាំងពីរគឺមិនដែលបានជួបគ្នាដើម្បីដោះស្រាយវិវាទនេះ ហើយក៏មានការយល់ច្រឡំគ្នារហូតមក។ ថ្ងៃនេះរវាងក្រុមហ៊ុនចិននិងឯកឧត្តម មាស ប៊ុនឡី បានព្រមព្រៀងគ្នាបើសិនជាខាងណាមានឯកសារបញ្ជាក់ច្បាស់លាស់គឺភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ដីឲ្យគ្នា ដោនមិនឲ្យមានបញ្ហាបន្តទៀតនោះទេ៕

You might like