ជួបមេឈ្មួញជេីងខ្លាំង​រកស៊ី​ឈើ​ខុសច្បាប់​កំពុង​ធ្វើ​ព្យុះភ្លៀង​ផ្គើន​នឹង​បំរាម​រាជរដ្ឋាភិបាល​!

(ព្រះ​វិហារ)៖​កាលពី​យប់​ទៀបភ្លឺ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០២០​មាន​ករណី​ដឹកឈើ​ខុសច្បាប់​ដែល​ឈ្មួញ​បន្ត​រកស៊ី​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ខេត្តព្រះវិហារ​។​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ម៉េ​ត​គឺមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជំនួញ​ឈើ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ​នៅតែ​រង​ការបំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ​។​ទោះ​ជាមាន​បទបញ្ជា​ដ៏​តឹងរឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្តី​ក៏​នៅតែមាន​ឈ្មួញ​បន្ត​រកស៊ី​ល្មើសច្បាប់​ព្រៃឈើ​បាន​ដដែល​។​ដូចជា​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ​ម៉េ​ត​គឺមាន​ឥទ្ធិពល​ខ្លាំង​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​យ៉ាង​ដូច្នេះ​។​

ក្នុង​ហេតុការណ៍​មួយ​ដែល​ក្រុម​ឈ្មួញ​ឈើ​ដូចជា​ឈ្មោះ​ម៉េ​ត​និង​បក្ខពួក​ហ៊ាន​ប្រើ​អំពើហិង្សា​ប្រមាថ​ដល់​អាយុជីវិត​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញភារកិច្ច​តាម​ដងផ្លូវ​។​ជាក់ស្ដែង​កាលពី​យប់​ម៉ោង ៣ ទៀបភ្លឺ​ថ្ងៃ​ច័ន្ទ​ទី​២​ខែកញ្ញា​ឆ្នាំ​២០២០​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ស្ថិត​ត្រង់ចំណុច​បង្គោល​អង់​តែ​ន​ជិត​ផ្លូវ​ចូល​ក្រុមហ៊ុន​មេគង្គ​ក្នុងភូមិ​អូ​ពោធិ៍​ឃុំ​រមណីយ៍​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថាៈ​រថយន្ត​មេ​ឈ្មួញ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​រាំង​បិទផ្លូវ​និង​​ថយក្រោយ បុក​រថយន្ត​អ្នកសារព័ត៌មាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២​ស្ថិតក្នុង​ភ​មិ​អូរ​ពោធិ​ឃុំ​រមណី​ស្រុក​រវៀង ខេត្តព្រះវិហារ​។​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​សុំឱ្យ​កម្លាំង​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​ទង្វើ​ល្មើសច្បាប់​និង​បានចាត់ទុក​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ក្រុម​ឈ្មួញ​ដឹកឈើ​ក្នុង​អំពើ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត ដោយ​ចេតនា​។​

​អ្នកឃ្លាំមើល​សកម្មភាព​កាប់​ឈើ និង​ក្រុម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​បានស្នើ​ដល់​អាជ្ញាធរខេត្ត​ព្រះវិហារ ចាត់វិធានការ​ក្តៅ​បំផុត​ចំពោះ​ក្រុម​ជនសង្ស័យ​ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ល្មើសច្បាប់​ដែល​បាន​ប្រព្រឹត្ត​មកលើ​អ្នកសារព័ត៌មាន​ទាំង​កម្រោល​នោះ ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​៕​សហការី

You might like