ស្ងាត់​បានតែមួយរយះក្រុមឈ្មួយចាប់ផ្ដេីម​ សម្រុកដឹកជញ្ជូនឈេីយ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតិយ​ សមត្តកិច្ច​ គ្រប់ជំនាញចសម្ងំឈឹង​ សង្ស័យ​បានទទួល​លាភសក្ការៈ​ពីក្រុមឈ្មួញទេដឹង

ក្រចេះ៖ ទោះជាមានការបង្ក្រាបពីកម្លាំងកងរាជអាវុធហតថលើផ្ទៃប្រទេសនឹងកងរាជអាវុធហត្ថខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធយ៉ាងណាក៏ដោយក៏ ក្រុមឈ្មួញ នៅតែបន្តសម្រុក ដឹកជញ្ជូនឈើ ឆ្លងទៅប្រទេសវៀតណាម តាមផ្សារកាបី គិចចូលទៅផ្លូវជ្រោះជ្រៅ ឆ្ពោះចេញទៅតាមប៉ុស្តិ៍ជ័យឃ្លាំង គ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបឡើយ ក្រុមឈ្មួញ កំពុងតែដឹកជញ្ជូនឈើ និងម៉ូតូកែច្នៃ រួមទាំងឡានទំនើបទំនើប ចូលតាមផ្លូវជ្រោះជ្រៅ ក្រោមការគ្រប់គ្រង ប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក ជ័យឃ្លាំង លេខ 619 ប្រជាពលរដ្ឋ កំពុងតែដាក់ការរិះគន់ ទៅលើលោកមេប៉ុស្តិ៍ ជ័យឃ្លាំង 619 ថាក្រុមឈ្មួញ កំពុងតែដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងតែបែរជា គ្មានសមត្ថកិច្ច ធ្វើការបង្ក្រាបនោះទេ ជាក់ស្ដែង យប់ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2020 ត្រូវនឹងម៉ោង 8: 39 នាទី ក្រុមឈ្មួញកំពុងតែសម្រុកដឹកឈើ ប្រភេទម៉ូតូកែច្នៃ ចូលទៅតាមផ្លូវ របៀង day 16 ក្រោមការគ្រប់គ្រង របស់លោកមេប៉ុស្តិ៍ជ័យឃ្លាំង ឯចំណែកឡានទំនើបទំនើប ដូចជាប្រភេទបាឡែន ហៃលិនដឺ camry ឆ្លាម បានដឹកទៅតាមផ្លូវត្រង់ កាត់តាមមុខប៉ុស៍ ជ័យឃ្លាំង 619 នោះតែម្ដង ឯណាទៅ បទបញ្ជារបស់ឯកឧត្តម អភិបាលខេត្តក្រចេះ បទបញ្ជារបស់លោកសំណាល អភិបាលស្រុកស្នួល ទើបតែទទួលតួនាទី ជាចៅហ្វាយស្រុក ថ្មីៗនេះ ឬក៏មន្ត្រី នៅត្រង់ចំណុចផ្លូវជ្រោះជ្រៅ ឆ្ពោះទៅផ្លូវជ័យឃ្លាំង សមត្ថកិច្ចទាំងនោះ មិនស្ដាប់បទបញ្ជី របស់គណៈបញ្ជាការខេត្ត ឬគណៈបញ្ជាការស្រុកស្នួលនោះទេដឹង បានជា បណ្ដែតបណ្ដោយ ឱ្យក្រុមឈ្មួញ ដឹកជញ្ជូនឈើ ឆ្លងទៅលក់នៅប្រទេសវៀតណាម បានយ៉ាងអាណាធិបតេយ្យដូចឆ្នេះ ឬមួយ ក៍និយាយ ត្រូវដងត្រូវផ្លែគ្នា ទេដឹង បានក្រុមឈ្មួញ ដឹកជញ្ជូនឈើ ប្រណិតយកទៅលក់ ដូចរូបភាព ជាក់ស្ដែងនេះ ឬមួយ ក៍ដូចមហាជន ប្រជាពលរដ្ឋនៅក្នុងឃុំក្រញូង បានដាក់ការសង្ស័យថា សមត្ថកិច្ច បានទទួលលាភសក្ការៈ ពីក្រុមឈ្មួញហើយ បានជាមិនបង្ក្រាប ចំណែកសមត្ថកិច្ច ប៉ុស្តិ៍ការពារព្រំដែនគោក ជ័យឃ្លាំង 619 ក្រុមការងារ ព្យាយាមធ្វើការ ទំនាក់ទំនងទៅគាត់ គាត់បានឆ្លើយថា មិនដឹង នោះទេ ព្រោះគាត់ជាប់នៅរៀនសូត្រ ឬប្រជុំ តើពាក្យទាំងអស់នេះ ជាពាក្យដោះសាររបស់ សមត្ថកិច្ច នៅត្រង់ចំណុច ដូចខាងលើនេះឬ

ភូមិក្រញូង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ៕

You might like