តើជាការធ្វេសប្រហែសឬយ៉ាងណាទើបជនគ្រឿងញៀន៤នាក់បានរត់រួចពីបន្ទប់ឃុំឃាំងនៅខណ្ឌមានជ័យ បានដោយសុវត្ថិភាព

(ភ្នំពេញ)៖ ពិតជាមិនធម្មតាទេ ជនសង្ស័យ៤នាក់ (ស្រីម្នាក់) ដែលសមត្ថកិច្ចខណ្ឌមានជ័យ បង្ក្រាបដកហូតគ្រឿងញៀនបានជិត១គីឡូក្រាមនោះ។

បានហែកគុក រត់រួចពីបន្ទប់ឃុំឃាំង ដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី០៥.១១.២០២០ នៅបន្ទប់ឃុំឃាំង ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
(នេះបើយោងតាមប្រភពច្បាស់ការណ៍មួយ ដែលបង្ហើបប្រាប់«ដើមរាំង»នៅមុននេះបន្តិច)។

សូមរម្លឹកថា៖ មុខសញ្ញាគ្រឿងញៀនដែលរត់រួចនោះ គឺសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបន្ទប់ ជួលលេខ១៦ ផ្លូវលំក្រុម៣ ភូមិដំណាក់ ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់៖
ទី១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។

ទី២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។

ទី៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ។

និងទី៤-ឈ្មោះ ហុិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ
ទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ក្រាមពណ៌សរថ្លារចំនួន២០កញ្ចាប់(១០ថង់ធំ)(១០ថង់តូច)។
ជញ្ជីងអេឡិចត្រូនិច០១ សំបកថង់ពណ៌លឿង០១ កូនថង់ប្លាស្ទិចមួយចំនួនឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC 1241។

ក្រោយឃាត់ខ្លួនពួកគេបានហើយសមត្ថកិច្ចនគរបាល បានបញ្ជូនមកឃុំឃាំង នៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីបំពេញនីតិវិធី។
រហូតដល់យប់ទី០៥.១១.២០២០ ស្រាប់តែពួកគេបានហែក(គុកបន្ទប់ឃុំឃាំង) ហើយរត់គេចខ្លួនអស់រលីង។

ដោយពេលនេះសមត្ថកិច្ច កំពុងដុតដៃដុតជើង ស្រាវជ្រាវ តាមរកមុខសញ្ញា ខាងលើ។

លោក ណេង សាមឿន នាយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ២ មិនអាចសុំការបកស្រាយបានទេនៅថ្ងៃទី០៦.១១.២០២០ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
រីឯលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ក៍ពុំអាចសុំការបញ្ជាក់បានដែរព្រោះទូរស័ព្ទមិនអ្នកលើក។

ទោះជាបែបណាក្ដី មហាជនបានរិៈគន់ជាខ្លាំងទៅលើសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ក្រោយជនគ្រឿងញៀន៤នាក់ បានរត់គេចខ្លួនពីបន្ទប់ឃុំឃាំងយ៉ាងស្រួលបែបនេះ។
មជ្ឈដ្ឋានខាងក្រៅបានចោទជាចម្ងល់ថា៖ ចុះអ្នកប្រចាំការ.ប្រចាំវេន? នឹងសមត្ថកិច្ចពាក់ព័ន្ធ តើទៅណាអស់ក្នុងពេលកើតហេតុម្ដេចមិនដឹង.?៕ដោយ៖សហការី

You might like