នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ ដែលទទួលគ្រឿងឥស្សរិយយស មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ពីលោកប្រធានាធិបតី ស៊ី ជិនពីង

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ ដែលទទួលគ្រឿងឥស្សរិយយស មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ពីលោកប្រធានាធិបតី ស៊ី ជិនពីង សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ទូលព្រះបង្គំជាខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវសមានចិត្ត រំភើបសោមនស្សរីករាយជាអតិបរមាចំពោះ សម្តេចព្រះមហាក្សត្រី ក្នុងឱកាស ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស ” មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ” ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេស ថ្វាយ សម្តេចព្រះមហាក្សត្រី នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន។
ទូលព្រះបង្គំជាខ្ញុំទាំងអស់ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមបន្តទ្រទ្រង់អភិបាលគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិត តម្កល់លើត្បូង ជាទីគោរពសក្ការៈ សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រាបបង្គំទូលថ្វាយពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់៕

You might like