ជនសង្ស័យ២នាក់ដើរលួចដោះស្លាកលេខរថយន្តគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅខណ្ឌ7មករា!

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់មិត្តភាព.ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទី នៅចំណុចរបងវត្តថ្វាយបង្គំ ផ្លូវលេខ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ទី១.ឈ្មោះ លី សុបញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា(ពិនិត្យទឹកនោមមានសារធាតុញៀន។ ២.ម្នាក់ទៀត ឈ្មោះ អ៊ុក សាវី ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅផ្ទះលេខ៣Eo ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោមមានសារធាតុញៀន) ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យរួមមាន ស្លាកលេខរថយន្តចំនួន២បន្ទះ គឺបន្ទះទី១ មានលេខ ភ្នំពេញ 2BD-3398 និងបន្ទះទី២លេខភ្នំពេញ2BA-8753.ទួណឺវិសចំនួន១.ដែកក្បាលទួណឺវិសចំនួន៤.ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខក្រចេះ 1A-3633 ជាមធ្យោបាយសម្រាប់ជនសង្ស័យជិះធ្វើសកម្មភាព ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានគ្នា២នាក់ ទី១ឈ្មោះ KOWE FEZEU អាយុ៣៩ឆ្នាំ ជនបរទេស មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៤៨E5 ផ្លូវលេខ១២៨ សង្កត់មិត្តភាព ខណ្ឌ៧មករា កាន់លិខិតឆ្លងដែនលេខ 0660388។
ទី ២-ឈ្មោះ អុឹង សុីតាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ៣១១Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
សូមបញ្ជាក់ផងដែរ ចំពោះស្លាកលេខចាប់យកពីជនសង្ស័យចំនួន២បន្ទះ សមត្តកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យទាំ២នាក់ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ៖សហការី

You might like