ភ្នំពេញ៖ លោក ភោ សុផានិត ពិធីករទូរសទស្សន៍ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់ថ្ងៃ ទី ១៦ ខែ វិច្ឆិកាឆ្នាំ២០២០ ដោយជាប់សង្ស័យចេញមូលប្បទានបត្រ(សែកស្អុយ)ខ្យល់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកម្លាំង ជំនាញ របស់ ការិយាល័យ បាន ស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នៅ ចំណុច ហាង កាហ្វេ អាម៉ាហ្សូន មួយកន្លែងស្ថិតផ្លូវព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ មិន បំពេញ កាតព្វកិច្ច ចំពោះ ឧបករណ៍ ដែល អាចជួញដូរ បានប្រព្រឹត្ត នៅរាជធានី ភ្នំពេញ កាលពី ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ តាមដីកា បង្គាប់ឲ្យនាំខ្លួន លេខ ១៣០០” ឃ ១”ដ . ច . ន ចុះ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ ចេញ ដោយ លោក វ៉ាន់ សែន វិសុទ្ធ ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បញ្ជូនមក ការិយាល័យ ចាត់ការ តាម នីតិវិធី មាន ៖១. ឈ្មោះ ភោ សុ ផានិត ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ។ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មាន លេខ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ដោយ៖សហការី