ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្មាមៗ ជាមួយថ្នាំញៀន (. WY.) ១០ស៊ុងស្មើ២ម៉ីនគ្រាប់!!

{ខេត្តស្ទឹងត្រែង}÷ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ធ្វើការបង្ក្រាបបានភ្លាមៗ ក្រោមការដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ដោយលោក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់របស់លោក អូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាល ខេត្ត ស្ទឹងត្រែង បានធ្វើការចុះឃាត់ខ្លួន ជនសង្ស័យម្នាក់ជាមួយវត្ថុតាង ថ្នាំញៀន នៅចំនុចអង់តែនសេវាទូរស្ទព៍ ពី ស្ថិតនៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅវេលាម៉ោង ៤.00 នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះបើតាមការបញ្ចាក់ពីរលោក ផៃ រស្មី ស្នងការងទទួលផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា: ជនសង្ស័យខាងលើដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមនិងថ្នាំញៀនខាងលើ ត្រូវបានបញ្ចូនមកកាន់ការិយាយល័យជំនាញ នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីសាកសួរធ្វើកំណត់ហេតុបន្តនិតិវិធី។ លោកបន្តថា:ជនសង្ស័យមានឈ្មោះធីង សីហា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរី អូរស្វាយ សែនជ័យ។

លោកបញ្ចាក់ថា: វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យនេះ ជាប្រភេទមេតំហ្វេតាមីន(. W Y.) ដកហូតបាន១០សុង មាន១០០កញ្ចប់តូច ស្មើ២ម៉ីនគ្រាប់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលកំពុងធ្វើការសាកសួរ និងធ្វើតេស្ត រកសារធាតុញៀនបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនីតិវិធីតាមច្បាប់៕

You might like