លោកនេនៗរត់ចេញពីវត្ត(ខ្សុំជើង)នៅស្រុកពារាំងដោយអះអាងថា៖ចៅអធិការចាប់រំលោភពួកខ្លួនតាមរុន្ធគូទ

(ព្រៃវែង)៖ ពិតជាមិនធ្លាប់មានទេ កន្លងមកគេឃើញតែការរួមភេទ រវាងបុរសនិងស្ដ្រី រីឯព្រះសង្ឃខិលខូចខ្លះក៍លួចរួមភេទជាមួយស្ដ្រីដែរ..!។

តែចម្លែកអី ចៅអធិការវត្ត(ខ្សុំជើង)ព្រះនាម ជូន សាម៉េត ស្ថិតនៅភូមិខ្សុំ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
បែរជារងការចោទប្រកាន់ថា៖ បានចាប់រំលោភ និងរួមភេទជាមួយនេនៗតាមរុន្ធគូទ ។
ជាថ្នូរនិងឱ្យបច្ច័យបន្តិចបន្តួចដើម្បីបិទមាត់ ស្បថឱ្យងាប់ទាំងពូជ បើហ៊ានប្រាប់គេឯង!។
ដែលសកម្មភាពទាំងនេះ បានប្រព្រឹត្តរយៈពេលជាង៣ឆ្នាំមកហើយ រហូតនេនៗទ្រាំលែងបាន រត់ចេញពីវត្តទៅនៅផ្ទះ និងខ្លះទៀតទៅនៅវត្តផ្សេង..!។

ទោះជាយ៉ាងណាក៍ដោយលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងថា៖ ករណីនេះគឺប្ដឹងទៅប្ដឹងមក លោកបានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវហើយ។

ជុំវិញករណីនេះសាមណេរ បូ វណ្ណី ដែលធ្លាប់គង់នៅវត្តខ្សុំជើង ស្ថិតនៅភូមិខ្សុំ ឃុំកំពង់ពពិល ស្រុកពារាំង។
បានមានសង្ឃដីកាថា៖ ចៅអធិការវត្តខ្សុំជើង ព្រះនាម ជូន សាម៉េត ពិតជាបានបង្ខំព្រះអង្គ ឱ្យរួមភេទជាមួយខ្លួន នៅយប់ៗពិតប្រាកដមែន គឺចន្លោះម៉ោង៨ទៅម៉ោង៩យប់។

សាមណេរ បូ វណ្ណី បន្តថា៖ ការរួមភេទបែបនេះគឺញឹកញាប់ណាស់ មិនចាំចំនួនឡើយ ពោលគឺរយៈពេលជាង៣ឆ្នាំមកហើយ។
ព្រះអង្គបញ្ជាក់ថា៖ ជារៀងរាល់លើកនៅម៉ោង៨យប់ព្រះគ្រូ ជូន សាម៉េត តែងតែហៅព្រះខ្លួនឱ្យចូលទៅក្នុងសាលាឆាន់។
ហើយចាប់ ប្រឆឹកសាប់លេង ប្រដាប់ភេទខ្លួន ដើម្បីសម្រេចកាម និងតម្រូវឱ្យនេនៗ យកប្រដាប់ភេទទៅបុកចូលរុន្ធគូទ ព្រះគ្រូចៅអធិការ តាមចំណង់និងសម្រេចកាមទៀតផង {ព្រះអង្គអះអាងថានេះជាការពិត}។

ដោយឡែកសាមណេរ០៣ អង្គផ្សេងទៀតដែលគង់នៅវត្តខាងលើ ក៍បានមានសង្ឃដីកាស្រដៀងគ្នានេះដែរ។

គឺព្រះអង្គនិមួយៗត្រូវបានចៅអធិការវត្ត(ខ្សុំជើង)ព្រះនាម ជូន សាម៉េត បង្ខំហៅយកមករួមភេទ.ប្រឆឹកសាប់ប្រដាប់ភេទលេងម្នាក់ម្ដងៗ ក្នុងពេលផ្សេងគ្នា។
ជាថ្នូរនិងផ្ដល់បច្ច័យបន្តិចបន្តួច ដល់នេនៗ ក៍ដូចជាឱ្យស្បថមិនអោយប្រាប់គេឯងឡើយ បើហ៊ានប្រាប់និងត្រូវស្លាប់មួយពូជមិនខាន!។

រាល់ការចោទប្រកាន់ខាងលេីអង្គភាពយេីងមិនអាចសុំការបកស្រាយពីចៅអធិការវត្ត(ខ្សុំជើង)ព្រះនាម ជូន សាម៉េត បានទេនៅល្ងាចទី២៩ខែវិច្ឆិកា នេះព្រោះទូរស័ព្ទខលពុំចូលសោះ។

រីឯលោក លី សិទ្ធី ប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រៃវែង បានថ្លែងថា៖ករណីនេះលោកពុំទាន់ទទួលដំណឹងឬរបាយការណ៍ពីស្រុកទេ ចាំមើលលោកសួរទៅខាងស្រុកសិន។
ប៉ុន្តែលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានថ្លែងថា៖ នេះជាករណីប្ដឹងទៅប្ដឹងមក លោកបានចាត់មន្ត្រីចុះស្រាវជ្រាវហើយ។

លោក ថឹង សំនៀង មេឃុំកំពង់ពពិល បានបញ្ជាក់ប្រាប់«ដើមរាំង»ថា៖ ករណីនេះសាមណេរ ខ្លះរត់ទៅនៅផ្ទះ ខ្លះរត់ទៅនៅវត្តផ្សេង ដោយអះអាងថាពួកខ្លួនរងការបំពានផ្លូវភេទ ។
លោកមេឃុំបន្តថា៖ ការរត់ចេញពីវត្តនិងការអះអាងរបស់សាមណេរ សបញ្ជាក់ឱ្យឃើញថាចៅអធិការវត្តខ្សុំជើង ខុសសីលធម៌។ក្នុងនោះពលរដ្ឋចំណុះជើងវត្តប្រមាណជា៧០% គឺមិនពេញចិត្តចៅអធិការទេ និងសូមឱ្យនិមន្តចេញពីវត្តព្រោះអំពើអសីលធម៌។
ចំណែកអ្នកគាំទ្រចៅអធិការ គឺគណៈកម្មការដែលស្និត និងព្រះអង្គប៉ុណ្ណោះ ដោយក្លែងឯកសារផងអីផង។

ករណីនេះអង្គភាពសារព័ត៌មានយេីងរង់ចាំការបកស្រាយពីសាម៉ីខ្លួនដែលរងការចោទប្រកាន់ ដើម្បីធ្វើព័ត៌មានលម្អិតផ្សាយនៅលេខក្រោយទៀត៕ដោយ៖សហការី

You might like