នៅថ្ងៃនេះឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រគល់ថវិកាចំនួន១លានដុល្លារជូនសម្ដេចតេជោ៖រួចហើយ!

(ភ្នំពេញ)៖ ថវិកាចំនួន១លានដុល្លារ.ត្រូវបានលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន(បុរីផ្ទះល្វែងឡេងណាវ៉ាត់ត្រា) និងជាម្ចាស់ផលិតកម្ម(កាឡាក់ស៊ីឡេងណាវ៉ាត់ត្រា)។

យកមកប្រគល់ជូនលោក សេង ទៀង រួចរាល់ហើយនៅរសៀលថ្ងៃទី១០.១២.២០២០។
នេះបើយោងតាមលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានpostនៅរសៀលថ្ងៃទី១០.១២.២០២០នេះ។

ក្នុងនោះដែរលោកឧកញ៉ាក៍បានពោលពាក្យថា៖ ខ្ញុំមានលទ្ធភាព អាចជួយបរិច្ចាគបាន ១លានដុល្លារ មិនមែនមានន័យថា ខ្ញុំមិនលំបាកទេ តែខ្ញុំសូមចែករំលែកនៃការលំបាកនេះពីបងប្អូនទាំងអស់គ្នាខ្លះ។

លោកបន្តថា៖ យើងចូលរួមជាមួយគ្នា យើងប្រឹងប្រែងរស់នៅជាមួយគ្នា ថ្ងៃនេះខ្ញុំមានលទ្ធភាព អាចជួយបរិច្ចាគបាន១លានដុល្លារ ។
មិនមែនមានន័យថាខ្ញុំមិនលំបាកទេ តែខ្ញុំសូមចែករំលែកនៃការលំបាកនេះពីបងប្អូនទាំងអស់គ្នាខ្លះ ។
អញ្ចឹងបងប្អូន មានលទ្ធភាព១ដុល្លារឬ២ដុល្លារក៏ដោយ ។
បើអាចយើងគួតែចូលរួមជាមួយគ្នា ដើម្បីសុខភាពគ្រួសារយើង តាមរយៈសម្ដេចតេជោហ៊ុនសែន យើងត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកនេះ អោយបាន ។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា ។
សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។
ជាមួយគ្នានោះក៍មានឯកឧត្ដម.លោកជំទាវ.អ្នកឧកញ៉ា.លោកឧកញ៉ា.អស់លោក.លោកស្រី.សប្បុរសជន.ជាច្រើនបាន ប្រកាសបរិច្ចាគថវិកាជូនសម្ដេចតេជោ.ជាបន្តបន្ទាប់ ។
បើគិតត្រឹមល្ងាចថ្ងៃទី០៩.១២.២០២០ ម្សិលមិញជំនួយពីសប្បុរសជន បានជិត៤០លានដុល្លារហើយ ដើម្បីរួមចំណែកទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩៕ដោយ៖សហការី

You might like