បិទRelaxHill Resortនៅក្រុងសែនមនោរម្យ.ព្រោះអ្នកជំងឺកូវីដ១៩ម្នាក់ធ្លាប់សម្រាកនៅទីនោះ!

(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក សំអ៊ាង បានសម្រេចឲ្យបិទអាជីវកម្ម Relax Hi Resort ដែលមានទីតាំងនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មួយរយៈសិន។

ក្រោយរកឃើញថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នោះ ។
ធ្លាប់បានទៅស្នាក់នៅទីនោះអំឡុងថ្ងៃទី០២,ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន«ដើមរាំង»ទទួលបាននៅថ្ងៃទី០៩.១២.២០២០ រដ្ឋបាលក្រុងសែនមនោរម្យ បានរៀបរាប់ថា៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅលេងនៅទីនោះ និងស្នាក់នៅមួយយប់ផងដែរ។

ដើម្បីចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ រដ្ឋបាលក្រុងសែនមនោរម្យ សូមឲ្យម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

បន្ថែមពីនេះ រដ្ឋបាលក្រុងបានណែនាំឲ្យអ្នកពាក់ព័ន្ធដែលបានប៉ះពាល់មានចំនួន០៧នាក់ ស្រ្តីចំនួន ០៤នាក់ ត្រូវធ្វើតេស្តយកវត្ថុសំណាក ។
រកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅ រឺលេក្ស ហៀល រីសត Relax Hill Resort ជាកំហិត និងសូមបងប្អូនដែលបានស្នាក់នៅរីលេក្ស ហៀល រីសត Relax Hill Resort ខាងលើចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្ត យកវត្ថុសំណាក រកមេរោគកូវីដ១៩។
ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង ក៏បានប្រាប់អ្នកព័ត៌មានដែរថា៖ ភ្ញៀវទេសចរឈ្មោះ អិត កុម៉ាល និងមិត្តភ័ក្រ ក៏បានទៅដើរលេងកម្សាន្ដនៅរម្មណីយដ្ឋានទឹកជ្រោះប៊ូស្រាផងដែរ ។
ប៉ុន្ដែពេលនេះ មិនបានប៉ះពាល់ ឬទៅជិតស្និតជាមួយភ្ញៀវដ៏ទៃទៀតនោះទេ។
តែយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តក្រុងក៏បានឲ្យអ្នកលក់ដូរនៅតំបន់នោះធ្វើចត្តាឡីស័កផងដែរ៕ដោយ៖សហការី

You might like