អភិបាលខេត្តកណ្ដាលរួមនិងអភិបាលស្រុកទាំង១១បរិច្ចាគថវិកាចំនួន១៦ម៉ឺនដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ១៩!

(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល.រួមនិងអភិបាលស្រុកទាំង១១ ក្នុងខេត្តកណ្ដាល។
បានមូលមតិគ្នាបរិច្ចាគថវិកាចំនួន១៦ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រកាសបរិច្ចាគបែបនេះនៅថ្ងៃទី១០.១២.២០២០។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា ។
សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។
ជាមួយគ្នានោះក៍មានឯកឧត្ដម.លោកជំទាវ.អ្នកឧកញ៉ា.លោកឧកញ៉ា.អស់លោក.លោកស្រី.សប្បុរសជន.ជាច្រើនបាន ប្រកាសបរិច្ចាគថវិកាជូនសម្ដេចតេជោ.ជាបន្តបន្ទាប់ ។
បើគិតត្រឹមល្ងាចថ្ងៃទី០៩.១២.២០២០ ម្សិលមិញជំនួយពីសប្បុរសជន បានជិត៤០លានដុល្លារហើយ ដើម្បីរួមចំណែកទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩៕ដោយ៖សហការី

You might like