សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០២០នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ។

រថយន្តបង្ករម៉ាក Toyota Hilux ពណ៌ស ពាក់ស្លាកលេខស៊េរីចាស់ ភព២ គ.១៨៥៣ អ្នកបើកបរឈ្មោះ រាំ ភារ័ត្ន ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិខ្វាវឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបុកជាមួយម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប១T ៤៨០៣ ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាល ឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្នាក់ និងរបួសធ្ងន់ម្នាក់។ ក្រោយកើតហេតុអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមដើម្បីសង្គ្រោះ។

ជនរងគ្រោះឈ្មោះ មីស្រីពេជ្រ អាយុ២០ឆ្នាំ ( ស្លាប់ ) និងម្នាក់ទៀតឈ្មោះអន ថុក អាយុ ១៩ឆ្នាំ។ អ្នកទាំងពីរនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប៕ដោយ៖សហការី

You might like