(កណ្តាល)៖ បន្ទាប់ពីជំងឺកូវិដ១៩ផ្ទុះឡើងជាសកល វាបានធ្វើឲ្យសេដ្ឋកិច្ចនៅប្រទេសកម្ពុជាធ្លាក់ចុះ ហើយទំនិញគ្រប់ប្រភេទមានតម្លៃថ្លៃស្ទើគ្រប់មុខ ខុសពីផលិតកសិកម្មមួយចំនួន ដូចជា ពងទាកំពុងចុះថោកយ៉ាងគំហុក ខណៈពលរដ្ឋមួយចំនួនប្រឈមមុខនឹងគ្មានប្រាក់សម្រាប់បង់ធានាគាវិញ។

ក្នុងនោះ!កសិករចិញ្ចឹមទាយកពងលក់ លោក សំ សុខ អាយុ៦៨ រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរអ៊ូរទាំថា របបចិញ្ចឹមទាយកពងលក់នេះជិតក្ស័យធន់ហើយ បើតម្លៃពងទាធ្លាក់ចុះមកនៅត្រឹម២០០៛ សម្រាប់ពងទា(២០ទៅ២១)គីឡូក្រាម ដោយឡែកពងទាត្រូវគីឡូ(២២ទៅ២៣)មួយគ្រាប់៣៤០៛ រីឯតម្លៃចំណីឡើងដល់៤៩,០០០៛។

គាត់បានបញ្ចាក់ទៀតថា៖ទាមួយរោងមានចំនួន២ពាន់ក្បាល ស៊ីចំណីអស់៩ប៉ាវ ក្នុងនោះបើគិតទាំងថ្លៃកម្លាំងពលកម្មប្រេងសាំងសោរហ៊ុយសេដាផ្សេងៗ ក្នុងមួយថ្ងៃត្រូវចំណាយអស់ជាង៥០មុឺនរៀល។
ស្របពេលដែលពងទាចុះថោកបែបនេះ ធ្វើពលរដ្ឋចិញ្ចឹមទាយកពងលក់កំពុងជួបហានីភ័យខ្លាំង ខណៈទាពងមួយថ្ងៃលក់ឲ្យឈ្មួញមិនរួចថ្លៃចំណាយប្រចាំថ្ងៃផង។
សូមបញ្ចាក់ថា ការគិតថ្លៃចំណាយនេះមិនទាន់រាប់ចូលនូវថ្លៃដើមសម្រាប់ទិញមេទា(មួយក្បាល២២,០០០៛) និងថ្លៃចាក់អាចម៌ធ្វើរោង(ដីខ្លួនឯង)។

ពលរដ្ឋចិញចឹមទាយកពងលក់ បានស្នើរសុំដល់សម្តេចតេជោ ហ៊ុន សែន ជាពិសេសរដ្ឋមន្រ្តីកសិកម្មជួយជំរុញ និងរកទីផ្សារសម្រាប់ពងទារបស់ពួកគាត់ផង៕ដោយ៖សហការី

You might like