ខេ ត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មការលទ្ធកម្មស្រុក
បានអញ្ជេីញក្នុងការប្រគល់-ទទួលគម្រោងជួសជុលលូរំដោះទឹកមូល ចំនួន ២ខ្សែប្រវែង ១២៦ម៉ែត្រ ខ្សែទី១ ប្រវែង ៧៦ម៉ែត្រ អង្កត់ផ្ចិត០.៦ម៉ែត្រ និងមានប្រអប់រំដោះទឹក ៥កន្លែង, ខ្សែទី២ ប្រវែង៥០ម៉ែត្រ អង្កត់ផ្ចិត០.៦ម៉ែត្រនិង មានប្រអប់រំដោះទឹក ៤កន្លែង និងលូរំដោះទឹកជ្រុងមានគម្រប ទទឹង០.៥ម៉ែត្រ ជម្រៅ០.៦ម៉ែត្រនិង ប្រវែង ៧០ម៉ែត្រ ស្ថិតនៅភូមព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ប្រើប្រាស់មូលនិធិគុណប្រយោជន៍ខេត្ត ចំនួន ៦៣,៣០០,០០០រៀល។
សមាសភាពចូលរួមមាន៖ លោក យី យ៉េន អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មការលទ្ធកម្មស្រុក, លោក ឆាយ លាងឈាង និងលោកស្រី ផែន យ៉ាន សមាជិកក្រុមប្រឹក្សាស្រុក និងជាសមាជិកគណៈកម្មការលទ្ធកម្មស្រុក, លោកស្រី ហង្ស ដាឡែន លេខាគណៈកម្មការលទ្ធកម្មស្រុក ព្រមទាំងអាជ្ញាធរភូមិ-ឃុំ។
ជាក់ស្ដែងនាពេលកន្លងមកនិងពេលនេះលោកអភិបាលស្រុក លោកតែងតែគិតគូរពីសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ន ដែលរស់នៅក្នុងមូលដ្ឋាន ដើម្បីដោះស្រាយរាល់បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ៕ដោយ៖សហការី