ញាក់សាច់៖យប់ឆ្លងឆ្នាំឈ្លោះប្ដីប្រពន្ធឯងបាញ់មេឃនៅហាងផឹកស៊ី«ហេង.ហេង»ផ្អើលក្រុងតាខ្មៅ!

(កណ្តាល)៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងភោជនីយដ្ឋាន «ហេង ហេង» ស្ថិតនៅតាមបណ្តោយផ្លូវ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមសេចក្ដីរាយការណ៍៖ ករណីផ្ទុះអាវុធនេះ ផ្តើមឡើងដោយជម្លោះរវាងប្តីប្រពន្ធ ធ្វើអោយជនសង្ស័យឈានដល់ការផ្ទុះអាវុធតែម្តង ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។
ចំណែក ភោជនីយដ្ឋាន «ហេង ហេង» ត្រូវបានសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន ។

ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់បន្ថែមបានទេ ដោយសារលោកប្រាប់អ្នកសារព័ត៌មានថា កំពុងជាប់ប្រជុំ ។
តាមប្រភពព័ត៌មានគួរអោយទុកចិត្តមួយ អះអាងប្រាប់ថា ជនបង្ក គឺជាតៃកុងឡានថ្នាក់ដឹកនាំមួយរូប ដែលពេលនេះ កំពុងមានការអ្នករត់ការ ដើម្បីបញ្ចប់រឿងដោះលែងវិញ៕ដោយ៖សហការី

You might like