ពលករមកពីប្រទេសថៃមិនបានអនុវត្ដផែនការចត្តាឡីស័ក្ដិ ត្រូវបានគ្រូពេទ្យជំនាញនាំយកទៅដាក់មណ្ឌលធ្វើចត្តាឡីស័ក្ដិ,,,

(ខេ​ត្ដឧត្ដរមានជ័យ)៖ ពលករមកពីធ្វើការងារនៅប្រទេសថៃ នៅ ថ្ងៃទី០៣ ខែមករា​​​​​​ ឆ្នាំ២០២១ នៅវេលាម៉ោង ១០ ៖៣០នាទី ដោយទទួលបានព័ត៌មានពី លោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្ត វិធានសុខាភិបាល លោក ឧត្តមសេនីយ៍ទោ ហួត សុធីស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាទៅ កំលាំងអធិការរដ្ឋាននគរបាលក្រុងសំរោង ដែលមាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករ ចំនួន ១ នាក់ មានឈ្មោះ ចាំ សួង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលបានវិលត្រលប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី)វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីៗ ហើយមិនបាននៅធ្វើចត្តាឡីស័ក្តិ និងបានមកផ្ទះរបស់ខ្លួន នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា៖ បច្ចុប្បន្ន ពលករចំណាកស្រុក និងអ្នកក្រុមគ្រួសារពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ០៨ នាក់ ត្រូវបានក្រុមការងារ និង គ្រូពេទ្យជំនាញ នាំយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដើម្បីយកសំណាកទៅពិនិត្យ ។

អាជ្ងាធរខេត្ត និង មន្ទីរសុខាភិបាលខេត្ដ សូម អំពាវនាវ ដល់បងប្អូន ប្រជាពលករទាំងអស់ដែលវិញត្រឡប់មកពីក្រៅប្រទេស ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាលអោយបានដាច់ខាត ។

ហើយសូមអំពាវនាវដល់ បងប្អូនយើងនៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក ខេត្ត បើបានដឹងរឺមានពត៌មានថា មានបងប្អូនប្រជាពលករយើងមកពីក្រៅប្រទេស មកដល់មូលដ្ឋាន មិនបានឆ្លងកាត់ វិធានសុខាភិបាល (ចក្ដាឡីស័ក រឺ មិនបានពិនិត្យ សំណាក) ឆាប់រាយការណ៍បន្ទាន់មក អាជ្ងាធរ ភូមិ ឃុំ រឺ នគរបាលប៉ុស្តិ៍រដ្ឋបាលអោយបានឆាប់បំផុត។
រឺទូរសព្ទមកលេខ 097780024 012 500 011 ។

You might like