អនុសាខាកាកបាទក្រហមស្រុកខ្សាច់កណ្តាល បាននាំយកអំណោយចែកជូនដល់ពលរដ្ឋ៣គ្រួសារ ដែលជួបគ្រោះអគ្គិភ័យ!

(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក ព្រមទាំង លោក លោកស្រី​ សមាជិក​គណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុក និង ការិយាល័យ​ជុំវិញ​ស្រុក​ អាជ្ញាធរភូមិឃុំ អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​ ឃុំ​ ភូមិ​ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​អនុសាខា​ ជូនគ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះផ្ទះចំនួន៣ខ្នង​ ៖
១. ឈ្មោះ វណ្ណា ឆេងហុង ភេទប្រុស​ សមាជិក៥នាក់​ ផ្ទះឈើ ប្រក់គ្បឿង ទទឹង៧ម៉ែត្រនិងបណ្ដោយ៨ម៉ែត្រ ខូចខាតសម្ភារៈ​ និងផ្ទះទាំងស្រុង ។
២. ឈ្មោះ​ វណ្ណា ស្រីណេត​ ភេទ​ស្រី​ សមាជិក៥នាក់​ ផ្ទះឈើ ប្រក់គ្បឿង ទទឹង៨ម៉ែត្រនិងបណ្ដោយ៩ម៉ែត្រ ខូចខាតសម្ភារៈ​ និងផ្ទះទាំងស្រុង
៣. ឈ្មោះ វណ្ណា ចាន់ឌី​ សមាជិក៤នាក់​ ផ្ទះថ្មខូចខាតមួយចំណែក ស្ថិត​នៅភូមិ​ព្រែក​ថ្មី​ ឃុំ​ជ័យធំ​ ដែលបានឆេះកាលពីថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២១​ ។

អំណោយ​រួមមាន​ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ៥០គីឡូក្រាម តង់ធំ ១ផ្ទាំង ត្រីខ១យួរ មី១កេះ ទឹក​សុទ្ធ​១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ​ ១យួរ សៀង១យួរ មុង​ ភួយ​ កន្ទេល​ ខ្នើយ សម្ភារ​:ផ្ទះ​បាយ១២មុខ ១ឈុត សម្ភារ:គិតជាថវិការ ៤៥០,០០០ ៛(សែសិបប្រាំមុឺនរៀល) និង​ឩបត្ថម្ភថវិកា​ ៤០ម៉ឺនរៀល​
សរុប​អំណោយ​អនុសាខា៖ អង្ករ១០០គីឡូក្រាម តង់ធំ២ផ្ទាំង ត្រីខ២យួរ មី២កេះ ទឹក​សុទ្ធ​២កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ​២យួរ សៀង២យួរ មុង​ ភួយ​ កន្ទេល​ ខ្នើយ សម្ភារ​:ផ្ទះ​បាយ១២មុខ ២ឈុត សម្ភារ:គិតជាថវិការ ៩០០,០០០៛(កៅសិបមុឺនរៀល) និង​ឩបត្ថម្ភថវិកា​ ១លានរៀល ។
លោកប្រធានអនុសាខា បានសម្តែងនូវការសោកស្ដាយជាពន់ពេក ចំពោះហេតុការគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យមួយនេះ ព្រមទាំងបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលចេញពីផ្ទះ ត្រូវបិទបារ៉េតភ្លើង ពន្លត់ភ្លើង ទៀន ចង្កៀង ធូប….ដែលអាចបង្ករឲ្យកើតមានអគ្គីភ័យ។

ថ្វីត្បិតតែអំណោយពេលនេះបន្តិចបន្តួចក៏ពិតមែន តែអាចជួយសម្រួលដោះស្រាយជីវភាពបងប្អូនបានមួយរយៈពេលខ្លី(បណ្ដោះអាសន្ន) ហើយប្អូនកុំបាក់ទឹកចិត្ត ត្រូវតស៊ូប្រកបរបរ បំពេញការងារ បន្តដើម្បីគ្រួសារបងប្អូន៕

You might like