ករណីជួញដូរ​នូវសារធាតុញៀន ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ ក្លែងក្លាយម្នាក់ និងបក្សពួកប្រុសស្រីចំនួន​១១នាក់ទៀត

(ខេត្តកំពង់ចាម)៖ លោក​សុធាពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាក់ថា ដោយមានកិច្ចសហការគ្នាជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី​ ជីវ សេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀនក្នុងស្ថានភាពស្មុគស្មាម ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន​ ០៨នាក់ស្រី០១នាក់​ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង​ ១៣និង៣០នាទីនៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

#យោងតាមរបាយការពីសមត្ថកិច្ចបានឲ្យដឹងថា ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿងនិងរថយន្តធំចំនួន០២គ្រឿង។

.​ដោយបានចម្លេីយសារភាពពីជនសង្ស័យខាងលេី​ និងមានការសម្របសម្រួលពីលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារ​ង​អមសាលាដំបូងខេត្តកំពង់ចាម​ និងមានការឯកភាពពី​លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​នៅព្រឹក​ថ្ងៃទី​១២-០១-២០២១​ វេលា​ម៉ោង​០៦.០០នាទី​ ​ព្រឹក​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់​ចាម​ ជំនាញ​អធិការ​ស្រុកជេីងព្រៃ​ បន្ត​សហការ​ជាមួយ​ជំនាញស្នងការរដ្ឋាននគរបាលខេត្តកណ្តាល​ ជំនាញ​អធិការ​រដ្ឋានស្រុកស្អាង​ និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ក្រាំងយ៉ូវ​ ដឹកនាំផ្ទាល់ដោយលោក​ សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋាន​ស្រុកស្អាង​ ខេត្តកណ្តាល​ និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន​ ០៤នាក់​ ស្រី​០១នាក់៖
១-សឿន​ សោភ័ណ្ឌ​ ភេទ​ស្រី​ អាយុ​៤០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ បច្ចុប្បន្ន​នៅ​ភូមិទួលក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
២-ឈន​ ឈីន​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ​នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
៣-ឈ្មោះ​ អ៊ុន​ លីហួរ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
៤-ឈ្មោះ​ អៃ​ អេ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​កំពង់​ទ្រា​ ឃុំ​ស្អាងភ្នំ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
​ដក​ហូត​វត្ថុតាងរួមមាន៖ម្សៅ​ក្រាមពណ៌ស​ សង្ស័យ​ជាថ្នាំញៀន​ចំនួន​ ៤២កញ្ចប់​ (ធំ០៦កញ្ចប់​)​ ទូសព្ទ័ដៃចំនួន​ ០៥គ្រឿង​ រថយន្ត​ចំនួន០១គ្រឿង​ កាំភ្លើង​កែឆ្នៃចំនួន០១ដេីម​ ស្រោមកាំភ្លេីងK៥៤ចំនួន​ ស្លាកលេខខេមរភូមិន្ទ០២បន្ទ:​ អាយកូម០១គ្រឿង​ អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់​ និងថងវេចខ្ចប់មួយចំនួនធំ។

.បច្ចុប្បន្ន​ជនសង្ស័យខាងលេី​ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ​និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

You might like