(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១.០១.២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល កាលពីថ្ងៃទី២០.០១.២០២១។
គឺមានករណីឆ្លងកូវីដ១៩ថ្មីចំនួន៥នាក់បន្ថែមទៀត និងជាសះស្បេីយចំនួន៤នាក់ ខណៈកំពុងព្យាបាល៥៧នាក់! គិតត្រឹមម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា នេះ ។
ក្រសួងបញ្ជាក់ថា៖ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ទាំង៥នាក់ គឺ៤នាក់ ជា ពលករមកពីប្រទសថៃ និង ម្នាក់ទៀតជាអ្នកដំណើរឆ្លងប្រទេស ដែលមានអាស័យដ្ឋានដូចខាងក្រោម៖
ទី១៖ ស្រ្តីជនជាតិខ្មែរអាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១
ទី២៖ ស្រ្តីជនជាតិខ្មែរអាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ។
ទី៣៖ ស្រ្តីជនជាតិខ្មែរអាយុ៤០ឆ្នាំ រស់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ។
ទី៤៖ ស្រ្តីជនជាតិខ្មែរ អាយុ៤២ឆ្នាំ រស់នៅសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។
ចំណែកករណីឆ្លងថ្មីមួយទៀត ដែលជា អ្នកដំណើរឆ្លងប្រទេស (មិនមែនពលករប្រទេសថៃ) មានវត្តមានដូចខាងក្រោមនេះ
នោះគឺជា ៖ ស្រ្តីជាតិខ្មែរអាយុ៤៣ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ ដែលបានធ្វើដំណើរមកពី សហរដ្ឋអាមេរិក ហើយក៏បន្តជើងហោះហើរទៅ កូរ៉េខាងត្បូង ហើយក៏មកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ។
រីឯករណីជាសះស្បើយទាំង៦នាក់ក៍ជាពលករមកពីប្រទេសថៃដូចគ្នា៖
ទី១៖ បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ។
ទី២៖ ស្រ្តីជនជាតិខ្មែរ អាយុ២៦ឆ្នាំ រស់នៅឃុំបឹងព្រឹង ស្រុកថ្មគោល ខេត្តបាត់ដំបង
ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ។
ទី៣៖ បុរសជនជនជាតិខ្មែរ អាយុ២២ឆ្នាំ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
ទី៤៖ ស្រ្តីជនជាតិខ្មែរ អាយុ២៣ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
អ្នកទាំង៤នាក់ខាងលើ ត្រូវបានខាងមន្ទីរពេទ្យអនុញ្ញាតអោយត្រលប់ទៅផ្ទះ រួចរាល់ហើយ ។
សូមជម្រាបផងដែរថា៖ គិតត្រឹមម៉ោង០៧ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា មានអ្មកឆ្លងកូវីដ១៩សរុប ៤៥៣នាក់ អ្នកជាសះស្បេីយ ៣៩៦នាក់និង កំពុងព្យបាលនៅ៥៧នាក់ ល