រថយន្តបែនធ្វើផ្លូវល្បឿនលឿនបើកបុកបង្កាន់ដៃស្ពានបាក់អស់មួយចំហៀង និងជ្រុលធ្លាក់រថយន្តពីលើផ្លូវ!

(កំពង់ស្ពឺ)៖ រថយន្តបែនដឹកដីធ្វើផ្លូវបើកក្នុងល្បឿនលឿន រេចង្កូតបុកបង្កាន់ដៃស្ពានទាំងកម្រោល។

បណ្ដាលឱ្យក្បាលរថយន្តធ្លាក់ពីលើស្ពាននិងផ្លូវ សំណាងល្អមិនមានអ្នកស្លាប់ គ្រាន់តែខូចខាតរថយន្តនិងស្ពាន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង4 និង 30 នាទីទាបភ្លឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លើផ្លូវលេខ
៤៣ ត្រង់ចំណុចភូមិស្បែកព្រាល ឃុំត្រែង
ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបែនដឹកដីធ្វើផ្លូវ បើកក្នុងល្បឿនលឿន ។
ដោយបើកទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានរេចង្កូតបុកបង្កាន់ដៃស្ពានទាំងកម្រោល ។

បណ្ដាលឱ្យបាក់បង្កាន់ដៃស្ពាន និងធ្លាក់រថយន្តពីលើផ្លូវនិងស្ពាន ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យឃើញថា៖ រថយន្តបង្ក ម៉ាកHOWO ពណ៌សប្រភេទបែនដឹកដី គ្មានស្លាកលេខ ជារបស់ក្រុមហ៊ុនផ្លូវល្បឿន អ្នកបើកបរមិនស្គាល់ឈ្មោះ ព្រោះរត់គេចខ្លួនបាត់។

ករណីនេះបណ្តាលឲ្យរងការខូចខាតបាក់បង្កាន់ដៃស្ពានអស់មួយចំហៀង រីឯរថយន្តខូចខាតធ្ងន់ មិនបង្កឲ្យមានរបួសដល់មនុស្សឡើយ ។

ទោះជាយ៉ាងណាក្រុមហ៊ុនផ្លូវល្បឿនលឿន រងចាំចចារជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួសជុលសង់ស្ពានឡើងវិញ៕

You might like