(បន្ទាយមានជ័យ)៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ បានតាមចាប់ខ្លួន ជនដៃដល់ម្នាក់
នៅចំណុចភូមិបន្ទាយទីពី ឃុំអូទំព័រស្រុកម៉ាឡៃ បន្ទាប់ពីជននេះសម្លាប់ជនរងគ្រោះ ប្លន់យកម៉ូតូលក់ ដើម្បីយកលុយទិញថ្នាំញៀន។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនដៃដល់ឈ្មោះ វុន ឡៃហៀក អាយុ២៦ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំម៉ាឡៃ។
រីឯជនរងគ្រោះឈ្មោះ រ៉ុង រឿង អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុកម៉ាឡៃ។
ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ដោយសារតែជក់ថ្នាំញៀនខ្លាំង គ្មានលុយទិញថ្នាំញៀន ក៏យកដំបងវាយទៅលើជនរងគ្រោះ ដើម្បីយកម៉ូតូទៅលក់ទិញថ្នាំញៀនជក់បន្ត៕សហការី