បញ្ជូនគ្រឿងញៀនជាងបួនរយគីឡូក្រាម មកដល់មូលដ្ឋានទ័ពជើងទឹកសមុទ្ររាមហើយ!

(ព្រះសីហនុ)៖លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឱ្យបណ្តាញផ្សព្វផ្សាយ ដឹងថាបច្ចុប្បន្នគ្រឿងញៀនទាំងអស់នេះ បាននាំយកមកដល់ ទីបញ្ជាការដ្ឋានជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហើយនៅព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ ។

បញ្ជាក់ថាគ្រឿងញៀន ប្រភេទKetamine ដែលវេចខ្ចប់ជាកញ្ចប់ធំចំនួន៤៦៥ដុំ (កញ្ចប់) ទម្ងន់ប្រមាណជាង៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹកនៅការពារកោះពូលូវៃ ប្រទះឃើញ នៅ ខាងលិចកោះពូលូវ៉ៃ ពេលកំពុងល្បាតកាលពីថ្ងៃទី៦ ខែកុម្ភៈ២០២១ ។
មន្ត្រីកងទ័ពជើងទឹកសន្និដ្ឋានជាជំហានដំបូងថា ទំនងជាមានអ្នកផ្លុងចោល ក្នុងនោះក្រោយប្រមូលយក បានប្រគល់មកកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដើម្បីចាត់ចែងបន្ត។

សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងសហការត្រួតពិនិត្យ តាមបច្ចេកទេស ទោះជាយ៉ាងនេះក្តី ភ្លាមៗសមត្ថកិច្ចចម្រុះនៅមិនទាន់ស្រាវជ្រាវដឹងពីប្រភពគ្រឿងញៀននេះ និងកំពុងបន្តររាប់ចំនួនផ្លូវការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like