ឃាត់ខ្លួនព្រះសង្ឃ១អង្គ ករណីរំលោភសេពសន្ទវៈទៅលើអនីតិជនអាយុក្រោម១៥ឆ្នាំនៅស្រុកព្រះនេត្រព្រះ!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2021 សង្ឃកំហូច១អង្គស្គាល់គ្នាជាមួយនារីម្នាក់ឆាតលេងតាមហ្វេសប៊ុកទៅវិញទៅមកស្រាប់តែបង្កាត់ភ្លើងស្នេហានាំនាងមករួមរ័កក្នុងកុដ្ឋវត្តគីរីភ្នំជញ្ជាំងត្រូវសមត្ថកិច្ចចាប់ផ្សឹកក្រោយពីមានពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃរួមភេទជាមួយក្មេងជាកូន ស្រីរបស់ខ្លួន កើតឡើងនៅចំណុចក្នុងកុដ្ឋនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។

ទើបលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយអាវុធហត្ថ១ក្រុម សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនសង្ឃកំហូចមានឈ្មោះ ម៉ាន់ មុំ ហើយមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃនោះធ្វើតាមនិតិវិធីច្បាប់ នៅព្រឹក ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១។

វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ីបានប្រាប់ឲ្យដឹងថា សង្ឃជាជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថាខ្លួនគេបានស្គាល់នារីឈ្មោះម្នាក់ឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាតែម្តង ព្រមទាំងបានរួមភេទជាមួយគ្នាជាញឹកញាប់នៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំង។

រហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញស្រាប់តែថ្ងៃទី៧ ស្រាប់តែមានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនា ខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ធ្វើពិធីផ្សឹកប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំតែម្ដងជនសង្ស័យបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមច្បាប់៕

You might like