ល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងនៅក្បែបប៉ុស្តិ៍នគរបាលភូមិចំបក់បែជាធ្វើមើលមិនឃើញប្រហែលជាបានទទួលលាភសក្ការៈពីក្រុមអ្នកបើកបរដើម្បីខុសច្បាប់ខាងលើនេះហើយមើលទៅ

ប្រជាពលរដ្ឋ រស់នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្នើសុំ ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធ ប្រចាំមូលដ្ឋាន ជួយទប់ស្កាត់ និងបង្ក្រាប ល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ.ស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួនផងចុះ។

ព័ត៌មានច្បាស់ការមួយពី.ប្រជាពលរដ្ឋ ជាច្រើន ដែលរស់នៅក្នុង ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានធ្វើការស្នើសុំ ដល់ គេហទំព័រយើងខ្ញុំ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ អត្ថន័យថា។

ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋបានស្នើសុំដល់អ្នកសារព័ត៌មាន មេត្តាជួយផ្សព្វផ្សាយ បញ្ហាល្បែងស៊ីសង មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ចំណុចវាលស្រែ ក្រោយភូមិ ហើយមានចម្ងាយប្រហែល 2 គីឡូម៉ែត្រប៉ុណ្ណោះ ពី ប៉ុស្ដិ៍រដ្ឋបាល ភូមិចំបក់នោះ។

ហើយល្បែងភ្នាល់ទាំងនោះរួមមានដូចជា បញ្ជល់មាន់ អាប៉ោង និងល្បែងភ្នាល់ជាច្រើនប្រភេទទៀត ដែលគេចាត់ទុកថា គឺជាល្បែងដែលផ្ទុយពីច្បាប់រដ្ឋដែលបានហាមឃាត់និងចាត់ទុកថាជាអំពើខុសច្បាប់នោះ ។

ពលរដ្ឋទាំងនោះបានបន្តថា មូលហេតុនៃការសំណូមពររបស់ពួកគាត់ ឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយនេះដែ គឺ ពួកគាត់ បានស្នើសុំនិងជូនជាដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច.ជាច្រើនដងមកហើយនោះដែរនាពេលកន្លងមកតែពួកគាត់ហាក់បីដូចជាពុំយកចិត្តទុកដាក់ និងអើពើ ចំពោះប្រជាពលរដ្ឋសូម្បីតែបន្តិចនោះឡើយ។

ហេតុនេះទើបធ្វើឲ្យពួកគាត់សម្រេចចិត្ត ស្នើសំុ ដល់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយដើម្បីទុកជាការ ជូនជាដំណឹងមួយ ដល់អាជ្ញាធរមានសមត្ថកិច្ចប្រចាំមូលដ្ឋាន ជាពិសេសលោកមេប៉ុស្តិ៍ចំបក់ លោកអធិការស្រុកព្រែកប្រសព្វ និងលោកមេបញ្ជាការរាជអាវុធហត្ថស្រុក ព្រមទាំងលោកអភិបាលស្រុកព្រែកប្រសព្វ ផងដែរ ឲ្យបានជ្រាបជាព័ត៌មាន នឹងចុះទៅត្រួតពិនិត្យមើលដល់ទីតាំងដូចបានរៀបរាប់ខាងលើ នោះផងចុះ ។

ពលរដ្ឋទាំងនោះបាន បញ្ជាក់បន្ថែមថាជុំវិញបញ្ហា នៃការបើកបនល្បែងស៊ីសង មួយកន្លែងនេះហើយ.គឺជាដើមហេតុយ៉ាធំ.ទើប ធ្វើឲ្យអស់លោក ដែលជាប្ដីរបស់ពួកគាត់ បានកំពុងតែ ញៀននឹងល្បែងភ្នាល់នេះយ៉ាងពេញបន្ទុក ដោយពុំគិតខ្វល់ខ្វាយ ជួយដល់ការងារក្នុងផ្ទះ ដូចជាការងារច្រូតកាត់ប្រមូលផល ស្រូវ ជាដើម។ល។ មិនត្រឹមតែប៉ុណ្ណោះ លោកប្ដីរករបស់ពួកគាត់ អាចឈានដល់មានប្រើអំពើហិង្សា បង្ករបួសស្នាម ដល់ប្រពន្ធកូនទៀតផង នៅពេលណាដែល លោកប្ដី ពួកគាត់បានចាញ់ល្បែងនោះ។

ហើយនៅមាននាក់ខ្លះទៀត ក៏បានលក់ឬបញ្ចាំ ដីធ្លីឬផ្ទះសម្បែង អស់ខ្ទេចខ្ទីគ្មានសល់ ខ្លះទៀតបានរត់ចោលស្រុក ទៅធ្វើការស្រុកគេ គឺដោយសារតែ ចាញ់ល្បែង ស៊ីសងទាំងនេះក៏មាននោះដែរ។

ចំណែកឯអំពើចោរកម្ម នោះវិញទៀតសោតដែលមាន ដូចជា ចោរលួចចោរឆក់ចោរប្លន់ ដែលកើតមានឡើង .នៅភូមិឃុំរបស់ពួកគាត់ជាញឹកញាប់នាពេលកន្លងមកនោះ ក៏ពួកគាត់អាចសន្និដ្ឋានបានថា វាអាចបណ្ដាលមកពី ការចាញ់ល្បែងសុីសងទាំងនេះយ៉ាងពិតប្រាកដផងដែរ។

ក្រោយពីក្រុមការងារ បានទទួលដំណឹង ដច្បាស់ការ ថែមទាំងសំណូមពរ របស់ពលរដ្ឋ ខាងលើនេះរួចមក .ដើម្បីបំពេញតួនាទី .ក្នុងនាមជាអ្នកនាំពាក្យនិងផ្សព្វផ្សាយជួយដល់សង្គមនោះ ម៉្យាងទៀតដើម្បី ឲ្យស្របទៅតាម គោលកាណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបានចែងថា ត្រូវរក្សាឲ្យបាននូវ ភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុច ជូនដល់ប្រជាពលរដ្ឋនោះ ។

ក្រុមការងារ អ្នកសារព័ត៌មាន ចំនួន 5 អង្គភាព បានចុះទៅថតផ្តិតយករូបភាពជាក់ស្តែង ដល់ ចំណុចទីតាំងខាងលើ នៅរសៀលដដែលនោះ ដោយស្របទៅតាមច្បាប់នៃរបបអ្នកសារព័ត៌មាននោះ ហើយក៏បានប្រទះឃើញ មានការបើកលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេងដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍ពិតប្រាកដមែន

ភ្លាមៗនោះ ក្រុមអ្នកស្ដាប់ព័ត៌មានយើងបានធ្វើការសាកសួរទៅក្រុមអ្នកញៀនល្បែងទាំងនោះ ដើម្បីរកឈ្មោះម្ចាស់សៃវៀនតែត្រូវបាន នាក់លេងល្បែងទាំងនោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ពួកគេពុំបានស្គាល់ ឈ្មោះម្ចាស់សៃវៀននោះឡើយ ។

ទាំងនេះគឺជាព័ត៌មានមួយ ដែលក្រុមអ្នកសារព័ត៌មានយើង ទទួលបាន ថែមទាំងមានការស្នើសុំ របស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី ១២ខែកុម្ភៈឆ្នាំ ២០២១ នេះ ។

តែប្រសិនបើ មានអាជ្ញាធរដែនដី ហ្នឹងមន្ត្រីជំនាញ សមត្ថកិច្ចដែលពាក់ព័ន្ធ ណាម្នាក់ បានអះអាងថា សេចក្ដីរាយការណ៍ របស់ពលរដ្ឋខាងលើនេះ មិនមែនជាការពិត ឬសុក្រឹតនិងយុត្តិធម៌ទេនោះ អាចធ្វើការបកស្រាយ ឬប្ដឹងទាស់ មកការិយាល័យ ស្ថានីយផ្សព្វផ្សាយយើងខ្ញុំ និងរីករាយស្វាគមន៍ រាល់នៃការបកស្រាយ មួយនេះនៅរៀងរាល់ម៉ោងធ្វើការ ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយកែតម្រូវឡើងវិញនៅរៀងរាល់ម៉ោងធ្វើការ តែធ្វើយ៉ាងណា ការបកស្រាយនេះ ឱ្យបានសមស្រប ទៅតាមប្រព័ន្ធនៃច្បាប់ របស់អ្នកសារព័ត៌មានផងចុះ៕

You might like