ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

ស្រុកខ្សាច់កណ្តាល ៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបារងស្រុកព្រមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល

អញ្ជើញចុះសួរសុខទុក្ខ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ស្ថិតក្នុងឃុំបាក់ដាវ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងបានធ្វេីចត្តាឡីស័ក នៅតាមផ្ទះរៀងខ្លួនក្នុងរយះពេល១៤ថ្ងៃ ត្រូវសហការណ៍អនុវត្តន៍ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហាមចេញក្រៅ ថែរក្សាសុវត្ថិសុខភាព ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ជាពិសេស វិធានការសម្តេចតេជោ ៣ការពារ ៣កុំ ។

ក្នុងនោះដែលបាននាំយកអំណោយឧបត្ថម្ភ ១គ្រួសារទទួលបាន អង្ករ២៥គីឡូ,មី១កេះ , ទឹកស៉ីអ៉ីវ១យួរ,ត្រីខ១យួរ,សៀងផ្អែម១យួរ,ម៉ាស់១ប្រអប់ និងថវិការ១០ម៉ឺនរៀល ។
សរុប ៖ អង្ករ៤២៥គីឡូ,មី១៧កេស,ទឹកស៉ីអ៉ីវ១៧យួរ,ត្រីខ១៧យួរ,សៀងផ្អែម១៧យួរ,ម៉ាស១៧ប្រអប់ និងថវិការ ១,៧០០,០០០ រៀល ។

You might like