ស្រ្តីចិត្តខ្លាំងម្នាក់ហ៊ានវាយលោកប្តីសម្លាប់ចោលខណៈខឹងប្តីពេលស្រវ៉ឹងពូកែរករឿង.

(មណ្ឌលគិរី)៖ ស្រ្តីចិត្តខ្លាំងម្នាក់បានវាយប្តីសម្លាប់ចោលខណៈលោកប្តីនោះពេលផឹកស្រាស្រវឹងម្តងៗពូកែរករឿងក្នុងគ្រួសារពេក។ករណីនេះបានកើតឡើងនៅក្នុងភូមិពូទិលឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ កេន គែល ភេទប្រុស អាយុ៤៩ឆ្នាំស្រុកកំណើត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។បច្ចុប្បន្ន នៅ ភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ចំណែកស្ត្រីជាជនសង្ស័យឈ្មោះ ផាន នាង អាយុ៤២ឆ្នាំស្រុកកំណើត នៅភូមិលោ ឃុំកម្ព័ន ស្រុកមេម៉ត ខេត្តត្បូងឃ្មុំ បច្ចុប្បន្ននៅជាមួយជនរងគ្រោះ។
សមត្ថកិច្ចដដែលបានបន្តថា៖អំពើឃាតកម្មនេះស្រ្តីជាប្រពន្ធបានខឹងប្តីពេលផឹកស្រាស្រវឹងម្តងៗតែងបង្កជម្លោះ។ដោយទ្រាំមិនបានស្រ្តីជាប្រពន្ធបានយកក្រមារឹតក,លោតអុកនឹងជង្គង់,និងប្រើដំបងវាយ បណ្តាលឱ្យប្តីសា្លប់ហើយបានជិះម៉ូតូ បម្រុងរត់គេចខ្លួន។ប៉ុន្តែក្រោយពីការរត់គេចមិនបានប៉ុន្មានម៉ោងផង ត្រូវកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួន៕

You might like