ពលរដ្ឋ០១គ្រួសារបង្ហោះហ្វេសប៊ុកថា៖ខ្ញុំបាទសូមលើកដៃអង្វរដល់លោក មេប៉ុស្ដ៍សង្កាត់ព្រែកថ្មីរួមទាំងលោក អធិការខ័ណ្ឌច្បារអំពៅ មេត្តារកជនសង្ស័យនេះនឹងបក្សពួកមកផ្ដន្ទារទោសតាមផ្លូវច្បាប់ផង,,,

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី២៦/១១/២០២០ ដល់ថ្ងៃ ២៦/០២/២០២១មានរយះពេល៣ខែហើយ ដែលសំណុំរឿង ប៉ុនប៉ងមនុស្សឃាតមកលើកូនប្រុសខ្ញុំតែមិនបានសំរេច។
រូបជនសង្ស័យនេះនឹងបក្សពួកបានកាប់កំទេចម៉ូតូកូនប្រុសខ្ញុំខូចខាតយ៉ាងដំណំ ។
ខ្ញុំបាទសូមលើកដៃអង្វរ??? ដល់លោក
មេប៉ុស្ដ៍សង្កាត់ព្រែកថ្មីរួមទាំងលោក អធិការ
ខ័ណ្ឌច្បារអំពៅ មេត្តារកជនសង្ស័យនេះនឹងបក្សពួកមកផ្ដន្ទារទោសតាមផ្លូវច្បាប់ផង។
ដើម្បីភូមិសង្កាត់ខ័ណ្ឌមានសុវត្តិភាព មិនត្រូវឲ្យជនសង្ស័យទាំងអស់នេះបង្ករអសន្តិសុខបានទ្បើយ ។
ជាទីបញ្ចប់សូមគោរពជួនពរលោកមេប៉ុស្ដ៍សង្កាត់ព្រែកថ្មី នឹងលោកអធិការខ័ណ្ឌច្បារអំពៅ ជួបតែសេចក្ដីសុខចំរើនជារៀងរហូត??? ។
( អរគុណសន្តិភាព )

ជាចុងក្រោយឪពុកម្តាយនិងបងប្អូនជនរងគ្រោះសូមសុំណូមពរដល់សមត្ថកិច្ច ខ័ណ្ឌខ័ណ្ឌច្បារអំពៅនិងស្នងការរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះផងទាន៕

You might like