ទីបំផុតដឹងច្បាស់រឿងនៅពីក្រោយខ្នងករណីក្រុមឧក្រិដ្ឋជនបាញ់តដៃជាមួយប៉េអឹមក្រុងភ្នំពេញជុំវិញការចាប់ជំរិតទាលុយ១លានដុល្លារគឺការរៀបចំគម្រោងជម្រិតរបស់តៃកុងឡាននិងជាមនុស្សជំនិតរបស់ថៅ តែត្រូវបែកការដល់ថៅកែ ហើយក៏បានប្តឹងPM សម្ងំចាំក្នុងផ្ទះដេីម្បីចាំទទួលក្រុមឧក្រឹដ្ឋជនក្នុងភូមិគ្រឹះ

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែផ្ទាល់ បានរៀបគម្រោងជាមួយបក្ខពួក ដោយប៉ងចាប់ជម្រិតយកប្រាក់១លានដុល្លារ បើមិនបានពួកគេនឹងសម្លាប់ថៅកែ និងប្រពន្ធថៅកែ និងអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះនោះ ។

តាមរយៈឱ្យតម្រុយ និងថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងទៅកម្លាំងសមត្ថកិច្ច ករងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួក ជនសង្ស័យមកធ្វើសកម្មភាព ៣ទៅ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំ នៅក្នុងភូមិគ្រឹះម្ចាស់រងគ្រោះ រួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើសកម្មភាពជាក់ស្ដែង ។ ថៅកែដែលជាជនរងគ្រោះមាន ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញ ដេញថ្លៃផ្គត់ផ្គង់ អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន ។

ដូចតាមការគ្រោងទុក របស់ក្រុមជនសង្ស័យ ពួកគេមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម (AK47 ១ដើមនិងកាំភ្លើងខ្លី២ដើម ) បានជិះរថយន្តមួយគ្រឿង ចូលមកភូមិគ្រឹះរបស់ជនរងគ្រោះ ។

យ៉ាណាមិញ ដោយសារជនសង្ស័យជាតៃកុងឡាន ជនរងគ្រោះ បានស្គាល់លេខផ្ទះ លេខផ្លូវ ទើបសន្តិសុខបុរី ដែលមិនបានដឹងរឿងសោះ អោយចូលមក ។ ខណៈចូលមក ដល់ផ្ទះជនរងគ្រោះ ពួកគេក៏ធ្វើសកម្មភាព ផ្លោះរបងចូលជាបន្តបន្ទាប់ និងបាញ់តបតជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ច បានប្រើប្រាស់សិទ្ធការពារខ្លួន បណ្ដាលឱ្យជនសង្ស័យទាំងស្លាប់ទាំងអស់ ។

ដោយឡែក បើតាមការឱ្យដឹងពីលោក រ័ត្ន ស្រ៊ាង  មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបករណីនេះដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការ ជម្រិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ ជាក្រោយ។

គួរបញ្ជាក់ផងដែរថា ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុម ឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

You might like