សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់

(កំពង់ស្ពឺ) ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងនគរបាលខេត្តកណ្តាល បានចាប់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ជាមួយអាវុធវែង១ដើម,អាវុធកែច្នៃ១ដើម,គ្រឿងញៀន ព្រមទាំងសម្ភារៈមួយចំនួន។

ករណីនេះនៅភូមិស្ពានទម្កាប់ ឃុំទំនប់ធំ ស្រុកពញាឮខេត្តកណ្ដាលកាលពីរសៀល ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖កម្លាំងនគរបាលស្រុកឧដុង្គ សហការជាមួយនគរបាលស្រុកពញាឮ បានចាប់ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន ២ចំនួននាក់៖
ទី១៖ ឈ្មោះ ម៉ុន រ៉េត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ។
ទី២៖ ឈ្មោះ ស៊ឹម គឹមហ៊ុល ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចដកហូតវត្ថុតាងដូចជា ៖
ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ ,
ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង
ម៉ូតូ១គ្រឿង
ទូរស័ព្ទដៃ ២គ្រឿង
កាំភ្លើងAK47ស្វាយបត់១ដើម,
បង់១ និងគ្រាប់ចំនួន១៧គ្រាប់
អាវុធកែច្នៃ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿង
ញៀនមួយចំនួន ។

ពេលនេះសមត្ថកិច្ចកំពុង ក៏សាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ៕

You might like