(ភ្នំពេញ)៖ រស់នៅជាមួយគ្នាយូរបានថៅកែរទុកចិត្ត ស្ត្រីម្នាក់ហ៊ានលួចលុយចំនួន១២,០០០ដុល្លាររបស់លោកស្រីទ្រី ដាណាមិនបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងឱ្យជនរងគ្រោះឈ្មោះទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្ការទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យហើយក៏យកមកធ្វើការសាកសួរ ដែលនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយចំនួន12000$(មួយម៉ឺនពីពាន់ដុល្លាររបស់លោកស្រីទ្រីដាណាពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕សហការី
You might like
សម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោរកម្ម»
Sep 28, 2022
48 views
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរគ្រឿងញៀន នៅស្រុកព្រែកសព្វ ខេត្តក្រចេះ
Sep 28, 2022
60 views
បនល្បែងខ្នាតធំនៅស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងបំផុតខណៈសមត្ថកិច្ចមិនបង្ក្រាប!
Jan 02, 2022
244 views
ទើបតែធ្វើការបង្រាបថ្មីៗនេះឥឡូវពលរដ្ឋបានសង្កេតឃើញនៅក្នុងដែនការគ្រប់គ្រង លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងចាប់ផ្ដើមបើកលេងល្បែងសុីសងខុសច្បាប់យ៉ាងគឃ្លើនសារជាថ្មីវិញហើយ
Dec 14, 2021
137 views