ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះមកយកអ្នកវិជ្ជមានកូវិដ-១៩ ចំនួន៣នាក់..!

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះទៅយកអ្នកវិជ្ជមានកូវីត១៩ចំនួន៣នាក់។កាលពីវេលាម៉ោង១÷២០នាទីយប់ឈានចូលថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ​ 1NZ ផ្លូវលេខ​៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រុមគ្រូពេទ្យបានមកយក អ្នកវិជ្ជមានកូវីត១៩ ចំនួន០៣នាក់ (ជនជាតិខ្មែរ) ÷
១៖ លន់​ គីមណៃ​ ភេទស្រី​ អាយុ​ ២១​ ឆ្នាំ​ រៀនឆ្នាំទី​ ៤​ នៅសាលា​ IFL រៀន​ online
២៖ លន់​ គីមហុង​ ភេទ​ ស្រី​ អាយុ​ ២៦​ ឆ្នាំ​ គ្រូបង្រៀននៅសាលា​ SIS តែបង្រៀន​ online
៣៖ លន់​ គីមម៉ី​ ភេទស្រី​ ជាសិស្សសាលាប៊ែលធីស្ទឹងមានជ័យ​ តែរៀន​តាម online ។

ទន្ទឹមនិងនោះក៍មានមនុស្ស​ ២​នាក់ស្នាក់នៅក្នុងផ្ទះខាងលេីជនជាតិខ្មែរ​ ។
១-សុខ​ គុណ​ ភេទ​ ស្រី​ អាយុ​ ៧៩​ ឆ្នាំ។
២-លន់​ គីមអេង​ ភេទ​ ស្រី​ អាយុ​ ២៦​ ឆ្នាំ។
ត្រូវបានអប់រំណែនាំឲ្យធ្វើចត្តាឡីស័ក
នៅក្នុងផ្ទះ។
បច្ចុប្បន្ន៖ អ្នកជំងឺខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ(The Great Duke)
ទីតាំងកើតហេតុត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះ អាសន្ន៕

You might like