សមត្ថកិច្ចចុះបង្ក្រាបទីតាំង ហ្គែមបាញ់ ត្រីក្នុងមជ្ឈមណ្ឌល ពិភពកំសាន្ត ឃូលរីមិច ឃាត់ខ្លួន​មនុស្សប្រុស​ ស្រីជាង២០នាក់

ភ្នំពេញៈគណៈបញ្ជាការ ឯកភាពខណ្ឌចំការមន ដឹកនាំ កម្លាំងចម្រុះដោយ លោក អភិបាលខណ្ឌ ថេង សុថុល ចុះ បិទទីតាំង ហ្គែម បាញ់ត្រីមួយកន្លែងដោយសារតែ ធ្វើការ ចុះណែនាំ មិនព្រមស្តាប់ និងឃាត់មនុស្សប្រុស ស្រី មាន ជនជាតិចិននិង ខ្មែរបានចំនួនជាង២០ នាក់ ។

សមត្ថកិច្ចបានឲ្យ ដឹងថាដោយសារតែការដាក់បញ្ជា ផ្ទាល់ ពី លោក ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានី ភ្នំពេញឲ្យចុះផ្អាកនៅ ល្បែងទាំងអស់ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់នៃ ជំងឺ កូ វីដ -១៩ កំពុងតែរីក រាលដាលខ្លាំង ។

ដោយសារតែចុះទៅ ធ្វើការណែនាំម្តងហើយម្តងទៀតមិន ព្រមស្តាប់តាមនៅតែបន្តលួច បើកទើបនៅយប់ ឈានចូល ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នៅវេលា ម៉ោង ១ និង ២៥ នាទីយប់ ចុះដឹកនាំកម្លាំងចម្រុះ ដោយផ្ទាល់ ពីលោក អភិបាលខណ្ឌចំការមន លោក ថេង សុថុល ទៅបិទ ទីតាំង ឈ្មោះ មជ្ឈមណ្ឌល ពិភពកំសាន្ត ឃូល រី មិច ជាបណ្តោះអាសន្នសិន ។

ការចុះ បង្ក្រាបនេះ ឃាត់ខ្លួន មនុស្សប្រុស ស្រី សរុប ជាង២០ នាក់ ( ស្ត្រី មាន ៤ នាក់ និង បុរសមានចិន និង ខ្មែរ ១៦ នាក់ ) រួចក៏បានបញ្ជូនខ្លួនមនុស្ស ប្រុស ស្រី ចំនួន ២០ នាក់ ដឹកយកទៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បី ធ្វើការសាកសួរ និង ធ្វើការសាកសួរណែនាំបន្ត ៕

You might like