ជនជាតិចិន ដែលលក់ថ្នំា និងជីកសិកម្មហូសសុពលភាព ស្នើសុំបើកទីតាំងវិញ ក្រោយសមត្ថកិច្ចចុះបង្រ្កាប

កណ្ដាល ៖ សមត្ថកិច្ច នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមសហការជាមួយកម្លាំងការិយាល័យនីតិកម្មខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាល បានចុះពិនិត្យទីតាំងឃ្លាំងស្តុកទុកជី ថ្នាំកសិកម្ម ស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ម្ចាស់ទីតាំង ឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិន។

សូមជម្រាបជូនថា បើយោងតាមលិខិតស្នើសុំបើកឃ្លាំង ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សមត្ថកិច្ចរកឃើញជីកសិកម្មមួយចំនួន ហូសសុពលភាពប្រើប្រាស់ សុពលភាពបញ្ជិកា និងមិនតម្រូវបមាណីយ ខុសច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

គួររំលឹកថា ការចុះបង្រ្កាបរបស់សមត្ថកិច្ច នៃការិយាល័យនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ វេលាម៉ោង២៖១០នាទីរសៀល ហើយលុះដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្រាប់តែសុំបើកទីតាំងឃ្លាំងវិញ។

ករណីនេះ មហាជនលើកឡើងថា ក្នុងការចុះបង្រ្កាបរបស់សមត្ថកិច្ច និងត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយថ្នាំកសិកម្ម និងជីកសិកម្មរបស់ស្រ្តីជនជាតិចិនខាងលើ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែស្រ្តីជនជាតិចិននោះ បានដាក់ពាក្យស្នើសុំធ្វើការបើកវិញភ្លាម ដោយគ្រាន់តែអះអាងថា ខ្លួនបានបង់ប្រាក់ពិន័យអន្តរការណ៍តាមច្បាប់ ស្ដីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្មរួចរាល់ហើយ។

ទោះបីជាយ៉ាងណា មហាជននៅតែមានការនឿយឆ្ងល់ចំពោះបញ្ហានេះ មើលទៅហាក់បីដូចជាសុំចង្វាក់គ្នាចំពោះម្ចាស់ទីតាំង និងសមត្ថកិច្ច ដោយមិនបានធ្វើការដកហូតវត្ថុតាំង ហើយមិនបានធ្វើការបង្ហាញបើកទូលាយ ចំពោះចំណាត់ការបស់សមត្ថកិច្ចឡើយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបែកធ្លាយចេញលិខិតស្នើសុំបើកទីតាំងវិញភ្លាម៕

You might like