ក្រសួង៖សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានចំនួន២ទៀតនៅថ្ងៃទី២៦ខែមីនានេះ!

(ភ្នំពេញ)៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១នេះ ។

បានចេញលិខិតចំនួន២ច្បាប់ផ្សេងគ្នា!ដោយសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានចំនួន២ស្ថាប័ន។

ក្នុងលិខិតទី១៖ គឺក្រសួង សម្រេចលុបអាជ្ញាប័ណ្ណគេទំព័រឈ្មោះ«ស្ទឹងច្រាលប៉ុស្តិ៍»ដែលមានលោកស្រី សេង ស្រីពៅ ជាចាងហ្វាង។
លិខិតទី២៖ ក្រសួង សម្រេចលុបអាជ្ញាប័ណ្ណកាសែតឈ្មោះ«យុវជនតេជោ»ដែលមានលោក បឿង រដ្ឋា ជាចាងហ្វាង។

លោករដ្ឋមន្ត្រី៖ សម្រេចលុបចោលអាជ្ញាប័ណ្ណស្ថាប័នព័ត៌មានចំនួន២នេះដោយសំអាងថា៖ ម្ចាស់អីជីវកម្មបានផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិតបំពុលសង្គម បង្ករឲ្យមានភាពច្របូកច្របល់ និងបំពានលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនតម្កល់នៅក្រសួងព័ត៌មាន៕

You might like