ករណី៖បណ្ដេញមន្ត្រីពេទ្យម្នាក់ចេញពីក្របខ័ណ្ឌលោក ព្រុំ សុខា ស្នើឱ្យខេត្តប៉ៃលិនដោះស្រាយទំនាស់!

(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦.០៣.២០២១នេះ។

បានចេញលិខិតមួយច្បាប់ ជម្រាបជូនលោកស្រីអភិបាលខេត្តប៉ៃលិន ។
ដោយបង្វែរពាក្យបណ្ដឹង តវ៉ារបស់លោក ខឹម មុនីកុសល ភេទប្រុសអាយុ៤៨ឆ្នាំ ជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ទៅរដ្ឋបាលខេត្តប៉ៃលិន ដើម្បីបង្កើតគណៈកម្មការ សម្រុះសម្រួល ទំនាស់ពាក់ព័ន្ធនិងកិច្ចការងារមុខងារសាធារណៈខេត្តប៉ៃលិន។
ក្នុងការដោះស្រាយករណីនេះ អោយស្របតាមគោលនយោបាយ បែបបទនិងនីតិវិធីជាធរមាន!។

លិខិតរបស់រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ ធ្វើឡើងបែបនេះ បន្ទាប់ពីរដ្ឋបាលខេត្តប៉ៃលិន បានបណ្ដេញលោក ខឹម មុនីកុសល អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌ កាលពីថ្ងៃទី១៩.០៣.២០២១ ។

ការបណ្ដេញនេះដែរត្រូវរដ្ឋបាលខេត្តប៉ៃលិនអះអាថា៖ លោក ខឹម មុនីកុសល បានញុះញង់បំបែកបំបាក់ផ្ទៃក្នុង និងមិនបំពេញភារៈកិច្ចការងារតួនាទីរបស់ខ្លួន ទើបរដ្ឋបាលខេត្ត សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌ៕

You might like