ដំណឹងថ្ងៃទី២៧នេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់១៧៩នាក់និងជាសះស្បើយ៥៨នាក់ខណៈអ្នកឆ្លងសរុបចំនួន២.១៤៧នាក់ហើយ!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលកាលពីថ្ងៃទី២៦.០៣.ឆ្នាំ ២០២១ ម្សិលមិញ។

គឺរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៧៩នាក់ទៀត និងជាសះស្បើយ៥៨នាក់។
ក្នុងនោះឆ្លងក្នុង«ព្រឹត្តិការសហគមន៍២០កុម្ភៈ» ចំនួន១៧៨នាក់ និងម្នាក់ទៀតជាអ្នកដំណើរក្រៅប្រទេស!។

នៅក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មីសរុបទាំង១៧៨នាក់ មាននៅតាមខេត្តក្រុងមួយចំនួនដូចជា៖ ព្រះសីហនុ១៤៣នាក់ ភ្នំពេញ២៦ កណ្ដាល៤នាក់ ព្រៃវែង៣នាក់ សៀមរាប១នាក់ និងកំពង់ចាម១នាក់ ផងដែរ។

សូមជម្រាបថា៖ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន២.១៤៧នាក់។
ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១.១៣២នាក់.កំពុងព្យាបាល១.០០៥ នាក់ និងស្លាប់០៨នាក់+១នាក់ទៀតស្មើ០៩នាក់៕

You might like