(ភ្នំពេញ)៖ គណៈកម្មការចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី២៧.០៣.២០២១នេះ។
បានចេញលិខិតជូនដំណឹងស្ដីអំពីការ ដកវ៉ាក់សាំង«កូវីសែល»ចំនួន១០.០០០ដូស ចេញពីស្តុក ។
ដើម្បីសម្រាប់ចាក់ជូនពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានវ័យ៦០ឆ្នាំឡើងទៅចំនួន៥.០០០នាក់។
គណៈកម្មការចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានជូនដំណឹងបែបនេះ ។
ដោយផ្អែកថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់វ៉ាក់សាំង(កូវីសែល)ចំនួន ១០.០០០ដូស ។
ដែលចាក់បានមនុស្សវ័យអាយុ៦០ឆ្នាំឡេីងទៅ បានចំនួន៥.០០០នាក់បន្ថែមលេីចំនួន៥៥,៧០០នាក់ ។
ដែលសម្តេចតេជោ៖ បាននិងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ ។
ជូនដល់ក្រុមមនុស្សអាយុពី ៦០ឆ្នាំឡេីងទៅ ឱ្យបានចប់ក្នុងរយ:ពេល២សប្តាហ៍នេះ៕