រថយន្តធំដឹកដំឡូងមី បើករេចង្កូតឡើងសួនច្បារ ក្រឡាប់ចាក់ដំឡូងមី រេលពេញផ្លូវវិមាន{ឈ្នះឈ្នះ}!

(ភ្នំពេញ)៖ រថយន្តធំដឹកដំឡូងមី១គ្រឿង បើកក្នុងល្បឿនលឿន ក៏រេចង្កូតឡើងសួនច្បារបណ្តាលឱ្យក្រឡាប់ ចាក់ដំឡូងមីរេលពេញផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើង នៅ«មហាវិថីឈ្នះឈ្នះ» ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា៖ រថយន្តធំដឹកដំឡូងមី ខាងលើម៉ាក ហ៊ីយ៉ាន់ដាយពាក់ស្លាកលេខត្បូងឃ្មុំ 3A-0448 បើកបរក្នុងល្បឿនលឿន។

លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ បុកឡើងសួនច្បារ ចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ចាក់ដំឡូងមី រាយប៉ាយពេញផ្លូវ តែម្ដង ប៉ុន្តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

You might like