ពលរដ្ឋគោរពច្បាប់ មើលទិដ្ឋភាពតាមដងផ្លូវក្នុងរាជធានីភ្នំពេញ យប់នេះមានភាពស្ងប់ស្ងាត់ ក្រោយអាជ្ញាធរដាក់បម្រាមគោចរ និងហាមជួបជុំទទួលទាន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ,,,

(ភ្នំពេញ)៖ នៅប្រមាណម៉ោង៨យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ទិដ្ឋភាពតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមស្ងប់ស្ងាត់ ក្រោយពេលអាជ្ញាធរដាក់បម្រាមគោចរ និងហាមជួបជុំ ក៏ដូចជាទទួលទានអាហារ និងភេសជ្ជៈ នៅហាងនានា ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។

តាមដងផ្លូវដែលធ្លាប់មានមនុស្សច្រើនកុះករ បានប្រែជាស្ងប់ស្ងាត់ ដោយសារតែប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ ដែលដាក់ចេញដោយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈតែម្តង។ បន្ថែមពីនេះក្រៅពីនៅតាមដងផ្លូវ នៅតាមទីប្រជុំជនភាគច្រើន ពុំមានមនុស្សកកកុញដូចមុនដែរ នាពេលរាត្រីនេះ៕

You might like