រថយន្តធំបើកកៀរអ្នកជិៈកង់បណ្ដាលឱ្យដួលកិនស្លាប់ស្ដ្រីម្នាក់យ៉ាងអាណោចអាធ័ម!

(ភ្នំពេញ)៖ រថយន្តធំប្រភេទយីឌុប បានបត់ស្តាំហើយកៀរអ្នកជិៈកង់ឱ្យដួលរួចកិនបណ្តាលឱ្យស្រ្តីរោងចក្រម្នាក់ស្លាប់នៅកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ស្តុបទួលពង្រផ្លូវវេងស្រេង ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រលប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

អ្នកដែលស្គាល់បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សួន ចាន់គា ភេទស្រីអាយុ៣១ឆ្នាំ ធ្វើការរោងចក្រជិន ណា ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រអ៊ីខាង។
មានស្រុកកំណើតនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះកង់ ។

ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តដឹកទំនិញ យីឌុបពាក់ស្លាកលេខព្រះសីហនុ 3A.0985 អ្នកបើកបរត្រូវ សមត្ថកិច្ចឃាត់ខ្លួន។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តនិងកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

You might like