ស្ដ្រីរងគ្រោះបន្តអះអាងថា៖លោក ឯក លន់ ពិតជាបានគំរាមដាក់ខ្នោះនាងប្រាកដមែន!

(កណ្ដាល)៖ នារីរងគ្រោះជាដើមចោទម្នាក់នៅតែបន្តអះអាងថា៖ លោក ឯក លន់ អធិការស្រុកមុខកំពូល ។

ពិតជាបានសំឡុតព្រមានដាក់ខ្នោះនាងប្រាកដមែន.។
គឺនៅពេលរូបនាងទៅសុំពន្លឿននីតិវិធី ក្នុងនាមជាដើមបណ្ដឹង(ដើមចោទ)។
ប៉ុន្តែករណីនេះត្រូវបានលោក ឯក លន់ បដិសេធ! ។

ការអះអាងរបស់ស្ដ្រីរងគ្រោះបែបនេះ បន្ទាប់ពីផ្ទុះរឿងស្នេហាត្រីកោណ រវាងបុរសវ័យ៧២ឆ្នាំម្នាក់ នឹងស្ដ្រី២នាក់ ម្នាក់ជាប្រពន្ធដើម នឹងម្នាក់ទៀតជាប្រពន្ធចុង បានបង្កទំនាស់ក្ដីក្ដាំ មិនចេះចប់ មិនចេះហើយ។

រហូតស្ដ្រីជាប្រពន្ធចុង នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល! ប្ដឹងក្រុមគ្រួសារប្រពន្ធដើម ជាថៅកែឡឥដ្ឋ ទារសំណងចំនួន២៥.០០០$ (នៅមិនទាន់ដាច់ស្រេច!)។

ក្នុងរឿងនេះស្ដ្រីរងគ្រោះជាដើមចោទឈ្មោះ ហោ មួយហៀង ភេទស្រីអាយុ៤២ឆ្នាំ មានទីលំនៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល(ប្រពន្ធចុង)។

ស្ដ្រីរូបនេះបានអះអាងប្រាប់«ដើមរាំង»នៅថ្ងៃទី០៨.០៤.២០២១ថា៖ ព្រោះតែការប្រមាថមើលងាយ ។
ដៀលដល់ពូជអំបូរ.កប់ៗមាត់ពីសំណាក់ក្រុមគ្រួសារប្រពន្ធដើម មកលើខ្លួន។

ទើបនាងសម្រេចដាក់ពាក្យប្ដឹងបុគ្គល៥នាក់ ចូលអធិការដ្ឋាននគរបាលស្រុកមុខកំពូល កាលពីថ្ងៃទី០៨.០៣.២០២១។

ពីបទ៖ ជេរប្រមាថ.និងបរិហារកេរ្តិ៍ជាសាធារណៈ! ដោយទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗចំនួន៥.០០០$ សរុបទាំង៥នាក់ស្មើ២៥.០០០$។

ជនដែលរងបណ្ដឹងទី១៖ ឈ្មោះ អឿន វិសាល (ហៅម៉ៅ)នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

២៖ ឈ្មោះ យឺន ភាស់ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

៣៖ ឈ្មោះ ឡេង ដារ៉ា ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល (ត្រូវជាកូនប្រសាររបស់ឈ្មោះ ឈាង ស៊ុយហ៊ាង)(ថៅកែឡឥដ្ឋ)នឹងត្រូវជាប្ដីរបស់ឈ្មោះ {ឈាង សុខឃាន់}។

៤៖ ឈាង សុខឃាន់ ភេទស្រីអាយុ៤៨ឆ្នាំ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល.ត្រូវជាកូនររបស់ឈ្មោះ ឈាង ស៊ុយហ៊ាង.(ថៅកែឡឥដ្ឋ)។

៥៖ ឈ្មោះ ទូច សាយលាង ភេទស្រីអាយុ៧១ឆ្នាំ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល(ត្រូវជាប្រពន្ធរបស់ឈ្មោះ ឈាង ស៊ុយហ៊ាង)(ប្រពន្ធដើម)។

ដើមចោទបញ្ជាក់ទៀតថា៖ ក្នុងបណ្ដឹងនេះ អធិការស្រុកមុខកំពូល បានហៅដោះស្រាយម្ដង ប៉ុន្តែមិនត្រូវថ្លៃគ្នា!។

លុះដល់ព្រឹកទី២៩.០៣.២០២១នាងបានទៅសុំពន្លឿននីតិវិធី ស្រាប់តែលោក ឯក លន់ អធិការស្រុកមុខកំពូល។
បានប្រើពាក្យសម្ដីគំរោះគំរើយ ជាច្រើនដោយគំរាមថា៖ រញ៉េរញ៉ៃចាប់ដាក់ខ្នោះញាត់គុកទាំងអស់ឥឡូវនឹង..!? ។

ប្រភពដដែលបន្តថា៖ នាងពិតជាហួសចិត្តនិងអស់សង្ឃឹមខ្លាំងណាស់ ទៅលើលោក ឯក លន់ អធិការស្រុកមុខកំពូល ។
ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រឹមតែពន្យាពេលដោះស្រាយបណ្ដឹងប៉ុណ្ណោះទេ គឺថែមទាំងបកមក គំរាមវាយខ្នោះជនរងគ្រោះជាដើមចោទទៀតផង។

លោក ឯក លន់ អធិការស្រុកមុខកំពូល បានថ្លែងប្រាប់«ដើមរាំង» នៅរសៀលថ្ងៃទី០៨.០៤.២០២១ថា៖ លោកមិនបានគំរាមវាយខ្នោះពលរដ្ឋ ជាដើមចោទនោះទេ។
លោកបន្តថា៖ មិនមែនចេះតែដាក់ខ្នោះផ្ដេសផ្ដាសនោះទេ ហើយសំណុំរឿងនោះលោកបានបញ្ជូនទៅកាន់តុលាការហើយ។

បើទោះបីជាលោក ឯក លន់ បានបដិសេធថា៖ មិនបានគំរាមដាក់ខ្នោះជនរងគ្រោះបែបនោះក្ដី!។

ប៉ុន្តែស្ដ្រីរងគ្រោះអះអាងថា៖ ជារឿងពិត១០០% និងមានសាក្សីដឹងឮច្រើននាក់ទៀតផង។

ក្នុងនោះនាងសូមស្នើដល់លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មេត្តាពិនិត្យនិងចាត់វិធានការលើលោក ឯក លន់ ដោយក្ដីអនុគ្រោះ! ។

ដើម្បីអោយរូបនាង ក៍ដូចជាពលរដ្ឋដទៃទៀត នៅមូលដ្ឋានស្រុកមុខកំពូល មានទំនុកចិត្តលើនគរបាលស្រុក ក្រោមការដឹកនាំរបស់លោក ស្នងការខេត្តកណ្ដាល!៕

You might like