(បាត់ដំបង)៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកគាស់ក្រឡ បានបញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានឱ្យដឹងថា៖ ស្រ្តីរូបនេះ ឈ្មោះ អ៊ុង គន្ធា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តខេត្តបាត់ដំបង ។
គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន ៥០ថង់ មានទម្ងន់ ១៦,៩៩ក្រាម ទាំងសំបក.ទូរស័ព្ទដៃ ចំនួន ១គ្រឿង.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ និងសម្ភារច្រកចែករំលែកគ្រឿងញៀនមួយចំនួន ។
ស្ដ្រីរូបនេះត្រូវបានឃាត់ខ្លួន នៅភូមិព្រៃទទឹងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕