អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យគោលដៅចរាចរណ៍ដែលហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត!

(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យគោលដៅឈរជើង របស់សមត្ថកិច្ច ។
ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅព្រំប្រទល់ខេត្តទាំង២គឺ-ស្រុកស្នួល-ស្រុកកែវសីម៉ាក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។

អាជ្ញាធរខេត្តអនុវត្ត តាមសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។
របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៤សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។

របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

លោក គង់ គឹមនី បានថ្លែងថា៖ ការហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តមួយឆ្លងទៅខេត្តមួយ ។

គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។
នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង២ខាងលើ លោកអភិបាលរងខេត្ត ក៏បាននាំយកសម្ភារថវិកា និងអង្ករមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន៖ អង្ករ អាល់កុល ម៉ាស់ ថវិកាចំនួន១លានរៀលក្នុង១គោលដៅ ។
សូមបញ្ជាក់ថា៖ ខេត្តក្រចេះមានគោលដៅចំនួន៦កន្លែង និងជាប់ព្រំប្រទល់ជាមួយនឹងខេត្តចំនួន៣ គឺខេត្តស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ និង កំពង់ចាមផងដែរ ៕

You might like