-បាត់ដំបង៖កាលពីថ្ងៃទី១០ខែ មេសា ឆ្នាំ ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯកលឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានអនុវត្តដឹកនាំធ្វេីការឃាត់ខ្លួនជនសង័្សយក្នុងករណី(លួចទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានមួយករណី បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់ជនរងគ្រោះជាដេីមបណ្តឹងឈ្មោះ យស វណ្ណជីរិន ភេទប្រុសអាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានជនសង័្សយបានចូលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានស្ថិតក្នុងសង្កាត់រតនៈក្រុងបាត់ដំបង។
ជនសង័្សយដែលបានឃាត់ខ្លួនឈ្មោះ អុិន សារ៉ាថា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត សង្កាត់អូរម៉ាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-*វត្ថុតាងដកហូតរួមមាន៖
-ញញួរចំនួួន០១
-កូនក្រឡឹងធ្វេីពីឈេីចំនួន០៤ដុំ
-កន្រ្តៃចំនួន០១
-ទួណឺវុីសចំនួន០១
-ដង្កាប់ចំនួន០១
-កាំបិតចុងស្រួចចំនួន០១
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕(រូបភាពនគរបាលក្រុងបាត់ដំបង)