សូមប្រយ័ត្ន៖ បុរសម្នាក់នៅស្រុកពារាំង! ឆ្លងកូវីដ១៩ ហើយត្រូវដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកពារាំង!

(ព្រៃវែង)៖ អាជ្ញាធរស្រុកពារាំង បានចុះទៅយកអ្នក វិជ្ជមានកូវីដ១៩ម្នាក់ ដើម្បីមកព្យាបាលនៅ(មន្ទីរពេទ្យបង្អែស្រុកកពារាំង) កាលពីរសៀលថ្ងៃទី១១.០៤.២០២១។

នេះបើយោងតាមមន្ត្រីជំនាញបានថ្លែងប្រាប់«ដើមរាំង» នៅល្ងាចថ្ងៃទី១១.០៤.២០២១នេះ។

មន្ត្រីជំនាញបានឱ្យដឹងទៀតថា៖ អ្នកវិជ្ជមានរូបនោះឈ្មោះ ច័ន្ទ សុខប្រាកដ ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
មានមុខរបរជាអ្នកយកភាស៊ី នៅផ្សារអូរឬស្សី ដោយបានមកផ្ទះ និងនៅជាមួយក្រុមគ្រួសារទៀតផង។

កាលពីវេលាម៉ោងខាងលើ មន្ត្រីជំនាញចុះទៅយកគាត់នៅផ្ទះ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ដើម្បីមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

សូមជម្រាបថា៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានមនុស្សសរុបចំនួន៣៤៥នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ ក្នុងចង្កោម ផ្សារអូរឫស្សី ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬ អ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ។

ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ.ក្អក.កណ្ដាស់.ឈឺបំពង់ក ឬ ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។
ទីតាំង ធ្វើតេស្ត រួមមាន ៖ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅផ្សារអូរឬស្សី៕

You might like